ក្រុមហ៊ុន MCC Singapore បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា (Sky Villa) កម្ពស់៣៥ជាន់ដ៏ប្រណីត សម្រាប់ការរស់នៅទំនើបនិងស៊ីវីល័យដល់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមហ៊ុន MCC Singapore នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា (Sky Villa)  ដែលជាគម្រោងខុនដូដែលមានអគារកម្ពស់៣៥ជាន់ ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត ដោយមានការរចនាយ៉ាងល្អឥតខ្ចោះ នាំអោយសាលបដិសណ្ឋារកិច្ចមួយនេះ ក្លាយជាតំណាងនៃភាពប្រណីតទាំងមូលនៃអគារ។

ខុនដូ ស្កាយវីឡា (Sky Villa) ជាគម្រោងដែលគ្រប់គ្រងដោយក្រុមហ៊ុន MCC Singapore ដែលបានបង្កើតឡើងក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ទីក្រុង ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ក៏ដូចជាសំណង់សម្រាប់គម្រោងលំនៅឋាន និង ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងពិធីសម្ពោធខុនដូ ស្កាយវីឡា (Sky Villa) លោក តាន់ ជឺយ៉ុង(谭志勇) នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានមានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងគម្រោងខុនដូ ស្កាយវីឡា (Sky Villa) ដើម្បីបង្កើតបែបបទថ្មីនៃការរស់នៅបែបប្រណីតបំផុតនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត និងជាទីក្រុងដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅលើពិភពលោក ប្រទេសកម្ពុជាត្រូវបានគេសម្គាល់អំពីកំណើននៃប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ ក៏ដូចជាលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ ដូច្នេះខុនដូ ស្កាយវីឡា (Sky Villa) ចូលរួមចំណែកជាលំនៅដ្ឋានក្នុងក្តីប្រាថ្នារបស់ពួកគេ។

ខុនដូ ស្កាយវីឡា (Sky Villa) ជាគម្រោងវិនិយោគដ៏ល្អសម្រាប់វិនិយោគិនផ្នែកលំនៅឋាន ដែលកំពុងស្វែងរកការបង្កើនដើមទុន និងចំណូលពីការជួលអចលនទ្រព្យ ខណៈពេលដែលរាជធានីភ្នំពេញនៅតែបន្តធ្វើនគរូបនីយកម្មយ៉ាងលឿន និងមានសេដ្ឋកិច្ចដែលបន្តការរីកចំរើនទៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រុមហ៊ុន MCC Singapore មានកំណត់ត្រាបទពិសោធន៍ជាង២៥ឆ្នាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ព្រមទាំងការសាងសង់នៅប្រទេសសិង្ហបូរី ហើយយើងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវបទពិសោធន៍នៃការអភិវឌ្ឍន៍និងគ្រប់គ្រងអចលនទ្រព្យដ៏ល្អជាច្រើននៃប្រទេសសិង្ហបូរីដើម្បីរួមចំណែកធ្វើអោយរូបភាពនៃវិស័យលំនៅដ្ឋានកាន់តែទំនើប”។

ខុនដូ ស្កាយវីឡា (Sky Villa) មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មដែលមានចរាចរណ៍ដ៏មមាញឹកនិងស្ថិតនៅក្បែរតំបន់ទិញទំនិញបឹងកេងកងបំផុតដែលជាតំបន់អចលនទ្រព្យឈានមុខគេបំផុតនៅកម្ពុជា។ មជ្ឍមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀតមានដូចជា សណ្ឋាគារនិងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗនៅក្នុងទីក្រុងផ្សេងៗទៀតជាច្រើន។សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហា រ៉ូដ និងសាលាអន្តរជាតិលីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយវីឡា (Sky Villa) នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ ៕

សូមបញ្ជាក់ថា ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក ឈូ យានលី ជាអ្នករចនាអគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ដ៏ល្បី អាចធ្វើអោយ ខុនដូ ស្កាយវីឡា (Sky Villa) បំបែកកំណត់ត្រាជាគម្រោងរស់នៅស្ថិតចំកណ្តាលរាជធានីដែលមានភាពទូលាយជាងគេមាន ទំហំលំនៅដ្ឋានចន្លោះ ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ លំនៅដ្ឋាននីមួយៗមានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំពូលភ្លើងទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌នៃទីក្រុងដ៏ស្រស់ត្រកាល។ ដោយត្រូវបានគេទទួលស្គាល់ថាជាគម្រោងបែបធម្មជាតិបៃតងនៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់ផ្ទាល់ដីរបស់ខុនដូ ស្កាយវីឡា (Sky Villa) ត្រូវបានរចនាជាសួនច្បារអមជាមួយដើមឈើបៃតង មិនតែប៉ុណ្ណោះ នៅតាមយូនីតនីមួយៗក៏មានទីធ្លាល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាសួនផ្ទាល់ខ្លួនផងដែរ ៕

សំរាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ នៃគំរោង ខុនដូស្កាយវីឡា (Sky Villaនេះ សូមទំនាក់ទំនង មកការិយាល័យ លក់ខុនដូ ស្កាយវីឡា (Sky Villa) ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយមហាវិថី សាធារណរដ្ឋប៉ូឡូញ ក្នុងខណ្ឌ ៧ មករា។

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner