រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវអ្នកបើករថយន្តកុំបើកបញ្ច្រាសទិស (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកបើកបរមិនត្រូវបើកបញ្ច្រាសទិសឡើយ ជាពិសេសលើផ្លូវល្បឿនលឿន។ សេចក្តីអំពាវនាវរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្ងៃទី២២កុម្ភៈនេះ បានធ្វើឡើងក្រោយមានសេចក្តីរាយការណ៍រថយន្តមួយគ្រឿង ដែលគេបានចាប់ស្លាកលេខសម្គាល់ បើកបរបញ្ច្រាសទិសក្នុងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

មិនមានការបញ្ជាក់ថាតើរថយន្តបើកបញ្ច្រាសនោះ ជារថយន្តនៃកម្មសិទ្ធិរបស់អ្នកណាឡើយ ប៉ុន្តែមានការបង្ហាញថាស្លាករថយន្តនោះគឺ 2AX-9217។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវម្តងហើយម្តងទៀត ដោយមិនត្រូវបើកបរបញ្ច្រាស ដែលនឹងនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។

ads banner