នគរបាលខណ្ឌសែនសុខ ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០២នាក់រួមមាន ៖

១-ឈ្មោះ អឿន សុខជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប៉ោត ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។

២-ឈ្មោះ វ៉ាន់ នេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាតុទូ ស្នាក់នៅបន្ទប់ជួល បេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖ម៉ូតូ ០១គ្រឿង ម៉ាកនិក សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CX-7731 , ទូរស័ព្ទដៃ០១គ្រឿង និងលុយដុល្លារ ១០០ដុល្លា ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner