សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់ពលរដ្ឋឱ្យមើលសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដើម្បីដឹងពីការបែកបាក់ រហូតដល់ការរួបរួមគ្នាបច្ចុប្បន្ន
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋ ឱ្យមើលសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដើម្បីដឹងពីប្រវត្តិ និងការតស៊ូរបស់ប្រជាជាតិមួយនេះ ពីការបែកបាក់ រហូតមកដល់ការរួបរួមគ្នាបច្ចុប្បន្ន។
សម្ដេច បន្តថា៖ សុំបងប្អូនប្រជាពករដ្ឋ ឧស្សាហ៍មើលសៀវភៅបន្ដិច ដើម្បីឱ្យដឹងប្រវត្តិរបស់ខ្លួនវាយ៉ាងមិច ។ កម្ពុជា បានឆ្លងកាត់ការបែកបាក់ជាតិចាប់ពីឆ្នាំប្រមាណ ១៥០០ រហូតដល់ឆ្នាំ១៩៩៨ ជាអំឡុងដែលកម្ពុជា បែកបាក់ជាច្រើនផ្នែក ប្រទេសមួយ មានតំបន់ត្រួតត្រាច្រើន និងការបះបោរជាបន្តបន្ទាប់។
សម្ដចតេជោ ហ៊ុន សែន បន្តទៀតថា ភាពបែកបាក់នេះ ទើបត្រូវបានផ្សះផ្សារឡើងវិញ នៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ នាំឱ្យប្រទេសកម្ពុជា ក្លាយជារដ្ឋឯករាជ្យមួយយ៉ាងពេញលេញ មានការឯកភាពទឹកដី ក្រោមដំបូលរាជានិយម និង រដ្ឋាភិបាលតែមួយបន្ទាប់ពីបែកបាក់អស់ជាង ៥០០ឆ្នាំក្នុង ប្រវត្តិសាស្ត្រ៕ ដោយ វណ្ណលុក


