សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ឱ្យរួមគ្នាលុបបំបាត់ ឬកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន អំពាវនាវ ដល់ជនរួមជាតិ និង ដៃគូអភិវឌ្ឍន៍ រួមគ្នា លុបបំបាត់ ឬកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ។
សម្តេចតេជោ បានបន្តថា រឿង ប្លាស្ទិក គឺជារឿងដែលអាចក្លាយជា បញ្ហាធ្ងន់ធ្ងរ នៅ ២០ឆ្នាំ, ៣០ឆ្នាំ ឬ ៥០ឆ្នាំក្រោយ ។ ចំពោះ កង្វល់ដ៏ធំនេះ សម្ដេចក៏បាន អំពាវនាវដល់ជនរួមជាតិ និងដៃគូអភិវឌ្ឍ ទាំងអស់ ត្រូវបន្ត រួមគ្នាទាំងក្នុងក្របខណ្ឌ ជាតិរបស់យើង និង ដៃគូ អន្តរជាតិ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈម ឬឈានទៅលុបបំបាត់ បញ្ ប្រឈម នេះ ប៉ុន្តែ ការឱ្យ លុបបំបាត់ ទាំងស្រុង ជាការ លំបាក ណាស់ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជា យ៉ាងណាក៏ដោយ បញ្ហាប្លាស្ទិក មិនគួរ ឲ្យ កើតមាន នៅក្នុង សមុទ្រទន្លេព្រែក បឹងបួសនោះទេ ៕ ដោយ វណ្ណលុក



