ប្រធានាធិបតីប្រេស៊ីលចាប់ផ្តើមកម្មវិធីចំណូលអប្បបរមាថ្មី សម្រាប់គ្រួសារក្រីក្រ

ប្រេស៊ីលី៖ ប្រធានាធិបតីប្រទេសប្រេស៊ីល លោក លូឡា (Lula) របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានចាប់ផ្តើមកម្មវិធីចំណូលអប្បបរមាថ្មី សម្រាប់គ្រួសារក្រីក្រ។

ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ ដា ស៊ីលវ៉ា ( Luiz Inacio Lula da Silva ) បានចាប់ផ្តើមការបង់ប្រាក់សុខុមាលភាព ដែលគេហៅថា កម្មវិធី បូលសា ហ្វែមមីលា (Bolsa Familia) សម្រាប់គ្រួសារក្រីក្របំផុត របស់ប្រទេសប្រេស៊ីល។

កម្មវិធីនេះធានានូវប្រាក់ចំណូលអប្បបរមា ចំនួន៦០០ រៀល (Real) ឬ (ប្រហែល ១១៥ ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារ ដែលជាយុទ្ធនាការដ៏សំខាន់មួយរបស់លោកប្រធានាធិបតីសន្យា។

ក្រោមការគ្រប់គ្រងរបស់ស្តាំនិយម លោក ចាយអៀ បូសូណារ៉ូ (Jair Bolsonaro) កម្មវិធីប្រភេទនេះ ត្រូវបានប្តូរឈ្មោះទៅជា អៅស៊ីលីអូ ប្រេស៊ីល (Auxilio Brasil) ។

រដ្ឋាភិបាលរបស់លោក លូឡា (Lula) ដែលបានប្តូរឈ្មោះកម្មវិធីនេះ ទៅជាឈ្មោះដើមវិញ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១៥០ រៀល បន្ថែមទៀត (ប្រហែល ២៩ ដុល្លារអាមេរិក) ដល់កុមារម្នាក់ៗ ដែលមានអាយុក្រោម ៦ ឆ្នាំផងដែរ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner