គណៈកម្មាធិការជាតិអូឡាំពិកប្រកាសប្រាប់កីឡាករនូវមន្ទីរពេទ្យតេជោសន្តិភាពដែលព្យាបាលឥតអស់ថ្លៃ (Video Inside)
អត្ថបទដោយ៖
Apsara Net
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីប្រកាសប្រាប់សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី ទូទាំងប្រទេសនូវការទទួលព្យាបាល ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យតេជោសន្តិភាព ចំពោះកីឡាករណាដែលរងរបួសឬមានបញ្ហាសុខភាពដោយសារការប្រកួត។
មន្ទីរពេទ្យតេជោសន្តិភាព មានទីតាំងនៅភូមិបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបង្ហាញនូវការឈឺឆ្អាលចំពោះក្រុមកីឡាករខ្មែរ និងសម្តេចបានស្នើឱ្យក្រសួងសុខាភិបាលរៀបចំគ្រែបំរុងប្រមាណពី១០០ ទៅ២០០គ្រែ ដើម្បីសម្រាប់ព្យាបាលក្រុមកីឡាករដោយឥតគិតថ្លៃ។