កិច្ចខិតខំប្រឹងប្រែងរកអ្នកនៅរស់នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសក្រិកជិតបានបញ្ចប់ ខណៈពេលប្រជាជនកំពុងផ្ទុះកំហឹង
ក្រិក៖ក្រុមអ្នកជួយសង្គ្រោះមនុស្សនៅក្នុងហេតុការណ៏រថភ្លើង ប៉ះ ទង្គិចគ្នានៅប្រទេសក្រិក បានបញ្ឈប់កិច្ចការរបស់ខ្លួនក្នុងការស្វែងរក ជនរងគ្រោះកាលពីថ្ងៃសុក្រកន្លងទៅ ស្របពេលដែលប្រជាជនកំពុង ផ្ទុះ កំហឹងចំពោះសោកនាដកម្មនេះ។
កិច្ចខិតខំស្វែងរកអ្នកដំណើរទាំងអស់មានរយៈពេលបីថ្ងៃបន្ទាប់ពីរថភ្លើង Hellenic មួយធ្វើរដំណើរចេញពីទីក្រុងThessaloniki បានបុក គ្នាជាមួយនឹងរថភ្លើងដឹកទំនិញនៅក្បែរទីក្រុង Tempe ដោយបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧ នាក់ និង៥៦ នាក់ទៀតនៅ មិនទាន់រកឃើញនៅឡើយ បង្កឱ្យឧបទ្ទវហេតុមួយនេះក្លាយជា គ្រោះថ្នាក់ដ៏សាហាវមួយនៅក្នុងប្រទេសក្រិក។
យោងតាមអាជ្ញាធររបស់ប្រទេសក្រិកបានឱ្យដឹងថា រថភ្លើងនេះ ធ្វើដំណើរក្នុងល្បឿនលឿន និងផ្ទុះជាអណ្តាតភ្លើង ហើយបាន រេធ្លាក់ចេញពីផ្លូវដែក ចូលទៅក្នុងជ្រលងភ្នំមួយដែលមានចម្ងាយ ៣២០ គីឡូម៉ែត្រពីទីក្រុង អាថែន បន្ទាប់ពីបានបុកជាមួយនឹង រថភ្លើងដឹកទំនិញដែលមានទិសដៅផ្ទុយគ្នា ខណៈផ្ទុកអ្នកដំណើរជាង ៣៥០ នាក់។ ក្នុងនោះ ភាគច្រើនជាសិស្សសាលា ដែលបានធ្វើដំណើរ ត្រឡប់មកពីដំណើរកម្សាន្តថ្ងៃឈប់សម្រាកនៅទីក្រុង Thessaloniki។
ការខិតខំស្វែងរកអ្នកនៅរស់ ឬអ្នកស្លាប់ត្រូវបានថយចុះក្រោយពេល អាជ្ញាធរចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការប្រគល់សាកសពជូនទៅកាន់ក្រុម គ្រូសារជនរងគ្រោះវិញ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ជនរងគ្រោះចំនួន ៥៤ នាក់ត្រូវបានកំណត់អត្តសញ្ញាណក្រោយ ពេលធ្វើតេស្ត DNA ជាមួយនិងសាច់ញាតិ។
ទង់ជាតិជាច្រើនត្រូវបានគេប្រទះឃើញ បង្ហោះចេញពីវិមាន Acropolis សារមន្ទីរ និងអគារសារធារណៈ រយៈពេលបីថ្ងៃ ដើម្បីចែករំលែកក្តីសោកសៅទៅកាន់ជនរងគ្រោះទាំងអស់នៅក្នុងគ្រោះថ្នាក់នេះ។
រីឯក្នុងទីក្រុងអាថែនវិញ កម្មករផ្លូវដែក និងប្រជាជនជាច្រើនកំពុង នាំគ្នាធ្វើកូដកម្ម ដើម្បីតវ៉ាចំពោះបទបញ្ញត្តិសុវត្ថិភាព ដោយសារ ប្រទេស ក្រិកខ្វះខាតស្លាកសញ្ញាត្រឹមត្រូវ និងមួយទៀតដើម្បីឱ្យ អាជ្ញាធរបន្តការជួយសង្គ្រោះអ្នកដែលនៅជាប់នៅក្នុងរថភ្លើង និងស្វែករកយុត្តិធម៏ជូនដល់ជនរងគ្រោះអស់ផងដែរ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា រថភ្លើង Hellenic នេះស្ថិតនៅក្នុង ចំណោម ឧបករណ៏ប្រើប្រាស់សារធារណៈជាច្រើន ដែលជាបំណុល របស់ប្រទេស។ កាលពីឆ្នាំ ២០១៦ វាត្រូវបានទិញដោយក្រុមផ្លូវ ដែកអ៊ីតាលី Ferrovie dello Stato Italiane ហើយត្រូវបាន បើកដំណើរការសេវារថភ្លើង ល្បឿនលឿនរវាងទីក្រុងអាថែន និង ទីក្រុង Thessaloniki កាលពីឆ្នាំមុន ក្នុងល្បឿន ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាអាចដឹកអ្នកដំណើរពីកន្លែងមួយទៅ កន្លែងមួយទៀតក្នុងរយៈពេលត្រឹម ៤ម៉ោងប៉ុណ្ណោះ៕
ដោយ៖ឡេង អារីតា