ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការការងារសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ជាមួយគ្រឹះស្ថានសិក្សាស្រាវជ្រាវ
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការការងារសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ជាមួយគ្រឹះស្ថានសិក្សាស្រាវជ្រាវ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបប្រហែល២០០នាក់។
កិច្ចប្រជុំនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នងការសិក្សាស្រាវជ្រាវសម្រាប់វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពប្រសើរជាងមុន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សង្គមកម្ពុជា ដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ ដោយ / គ្រី សម្បត្តិ



គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។