សម្ដេចតេជោ ហ៊ុន សែន៖ អ្នកទេសចរទៅផុត មកផុត ដែលជារឿងមួយលំបាក លើវិស័យទេសចរណ៍នៅខេត្តកំពង់ធំ

កំពង់ធំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិស័យទេសចរណ៍ខេត្តកំពង់ធំ ជារឿងមួយលំបាក ព្រោះអ្នកទេសចរទៅផុត មកផុត។ សម្តេច បន្តថា សម្រាប់ខេត្តកំពង់ធំ ការវិនិយោគលើសណ្ឋាគារក៏ជារឿងលំបាក តែអាចល្អ សម្រាប់អាហារដ្ឋាន ។

សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តកំពង់ធំ រិះរកផលិតផល ចំណីអាហារសម្រាប់ទាក់ទាញអ្នកទេសចរ។ សម្តេច បានជំរុញឱ្យបន្តជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ នាំចេញនៅនឹងកន្លែង ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍តំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញ បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន ជាដើម ជាពិសេស ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាប និងបឹង-ទន្លេសាប ការតភ្ជាប់ស្ពាន និងផ្លូវពីកំពង់ឆ្នាំងមកកំពង់ធំ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner