សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការសង់ស្ពាន និងផ្លូវភ្ជាប់ខេត្តដែលខណ្ឌដាច់ដោយទន្លេសាប និងទន្លេមេគង្គ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នូវការកសាងស្ពានឆ្លងកាត់ទន្លេសាប និងស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅកាន់ខេត្តក្រចេះ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ជាក់ការឯកភាពលើការកសាងផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ ប្រវែង៥៨គីឡូម៉ែត្រកាលពីថ្ងៃទី៩ មីនា។ តម្លៃនៃការសាងសង់នោះ នឹងគ្រោង ធ្វើក្នុងទំហំ២៥០លានដុល្លារ និងការសាងសង់នឹងកំណត់ចាប់ផ្តើមក្នុង ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ បានបញ្ជាក់សាឡើងវិញនូវគម្រោងធ្វើស្ពានតភ្ជាប់ខេត្តទាំង៣ ដែលខណ្ឌដាច់ពីគ្នាដោយសារទន្លេសាប និងទន្លេមេគង្គ។

យោងតាមគម្រោង, ស្ពានដ៏វែងមួយប្រវែង៣ពាន់៣០០ម៉ែត្រនឹងត្រូវកសាងឆ្លងកាត់ទន្លេ និងមានកសាងស្ពានដទៃទៀតប្រមាណចំនួន៥ និងមានដាក់លូចំនួន១០០លូ ដើម្បីជាច្រកផ្លូវសម្រាប់សត្វត្រីធ្វើដំណើរចេញចូលផងទៀត។

កម្ពុជាក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ការកសាងផ្លូវ, ស្ពានដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនគឺជាកត្តាអាទិភាពមួយ។ កម្ពុជាមិនមានឆ្នាំណាដែលទំនេរក្នុងការកសាង និងអភិវឌ្ឍន៍សមិទ្ធផលរបស់ខ្លួនឡើយ។ ក្នុងគម្រោងកសាងដែលបានដាក់ចេញនាពេលខាងមុខនេះ ក្រសួងសាធារណការបានឱ្យដឹងនូវគម្រោងធ្វើផ្លូវល្បឿនលឿនចំនួន២ថែមទៀត គឺផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣, ផ្លូវល្បឿនលឿនភ្នំពេញសៀមរាប និងការកសាង «ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ឆ្លងកាត់ទន្លេពីផ្សារចាស់ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ និងស្ពាននេះ គ្រោងនឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅចុងឆ្នាំ២០២៣នេះ។

ads banner