ទីប្រឹក្សារដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន ៖ អ៊ុយក្រែននឹងព្យាយាមបញ្ចប់ជម្លោះជាមួយរុស្ស៊ីនៅឆ្នាំនេះ
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ ទីប្រឹក្សារដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក យូរី សាក់ នៅថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា ទីក្រុងកៀវ និងដៃគូរបស់ខ្លួនមានបំណងបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងឆ្នាំ ២០២៣។ នេះបើតាមសេចក្តីរាយការណពីទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Interfax។
លោក សាក់ ត្រូវបានដកស្រង់សម្តីក្នុងអំឡុងវេទិកាអ៊ុយក្រែន-បារាំងថា កិច្ចការរួមរបស់យើង គឺធានាថា សង្រ្គាមនេះនឹងបញ្ចប់នៅលើទឹកដីអ៊ុយក្រែនក្នុងឆ្នាំ២០២៣នេះ។ លោក សាក់ បន្ថែមថា នៅពេលចាប់ផ្តើមជម្លោះ មានទាហានប្រហែល ២០០,០០០នាក់នៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឥឡូវនេះអ៊ុយក្រែនមានកងទ័ពជិត ១លាននាក់។
ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាប្រមុខការពារជាតិអ៊ុយក្រែនរូបនេះបានជំរុញដៃគូរបស់អ៊ុយក្រែនឱ្យជឿជាក់ថា អ៊ុយក្រែននឹងអាចមានលទ្ធភាពកម្ចាត់សត្រូវនៅក្នុងឆ្នាំ២០២៣នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។