E-sports និងក្រុមហ៊ុន MOONTON Games ចាប់ដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡា Esports នៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកីឡា Esports នៅកម្ពុជា និងរៀបចំការព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ ពិធីនេះធ្វើកាពីនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។

ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយ នៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតសម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។ លោក Ray Ng មានប្រសាសន៍ថា ៖«ជោគជ័យនៃការប្រកួត MPL Cambodia បានជួយពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏អស្ចារ្យបន្ថែមទៀតដល់អត្តពលិកកម្ពុជាដែលមានទេពកោលសល្យ។ យើងពិតជារីករាយក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅកាន់ឆាកអន្តរជាតិ»។

ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិច ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា ៖«អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES បានសហការជាមួយកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅភ្នំពេញ ខណៈកម្ពុជាមានកីឡាករ កីឡាការិនី និងអ្នកគាំទ្រលើវិញ្ញាសា Mobile Legends Bang Bang នេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្តម បន្តថា នេះជាឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិដ៏ធំមួយនេះ គឺស្តែងអោយឃើញពីការអភិវឌ្ឍរបស់កម្ពុជា លើវិស័យកីឡាអេឡិចត្រូនិក ដោយឈរលើមូលដ្ឋាន នៃកត្តាសុខសន្តិភាព សុខសុវត្ថិភាព ជាពិសេសលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ គ្រោងនឹងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានក្រុមអាជីពចំនួន១២ មានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី ចូលរួម៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner