លោក ពូទីន  ធ្វើ​ដំណើរជាលើកដំបូងទៅ​កាន់​ Mariupol ជាទីក្រុងដែលកងទ័ពរុស្ស៊ីវាយយកបានពីអ៊ុយក្រែន

មូស្គូ៖នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០៣២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុង Mariupol។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវិមានក្រឹមឡាំងទៅកាន់ទឹកដីរបស់អ៊ុយក្រែន​ដែល ​រុស្ស៊ីដណ្ដើម​

យកចាប់តាំងពីការចាប់ផ្តើមសង្គ្រាមឈ្លានពានអ៊ុយក្រែនរួចមក។

ប្រភពដដែលផ្សាយថា ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពី លោក ពូទីន បានធ្វើដំណើរទៅកាន់តំបន់គ្រីមៀកាលពីថ្ងៃសៅរ៍ដោយប្រារព្ធខួបលើកទីប្រាំបួននៃកាត់បញ្ចូលទឹកដីគ្រីមៀរពីអ៊ុយក្រែនមករុស្ស៊ី។ បើគិតម្យ៉ាងទៀតទស្សនកិច្ចនេះធ្វើឡើង ត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពូទីន។ ទីក្រុងMariupol បានធ្លាក់ដល់ដៃរុស្ស៊ីកាលខែឧសភាឆ្នាំមុន ។ទាហានរុស្ស៊ីបើកការប្រយុទ្ធយ៉ាងស្វិត​ស្វាញ​ជាទីបំផុតក្នុងចំណោមសមរភូមិទាំងអស់នៃសង្គ្រាមឈ្លានពាន

ដោយចោទប្រកាន់គាត់ពីឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ទៀតថាលោក ពូទីន បានចូលលេងគ្រួសារក្នុងផ្ទះមួយរបស់ពលរដ្ឋ នាសង្កាត់ Nevsky  ក្នុងទីក្រុង​Mariupolជាសង្កាត់លំនៅឋានថ្មីដែលសាងសង់ដោយយោធារុស្ស៊ី។

ទីភ្នាក់ងារព័ត៌មាន អ៊ីនធឺហ្វេក(Interfax) បានដកស្រង់ប្រភពព សារព័ត៌មានរបស់វិមានក្រឹមឡាំងថា ប្រមុខរដ្ឋ(ពូទីន)ក៏បានពិនិត្យមើលឆ្នេរសមុទ្រ Mariupol នៅក្នុងតំបន់នៃក្លឹបទូកក្តោង អគារមហោស្រព កន្លែងគួរឱ្យចងចាំនៃទីក្រុង ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ ថាលោកពូទីនក៏បានជួបជាមួយមេបញ្ជាការកំពូលនៃប្រតិបត្តិការយោធារបស់គាត់នៅក្នុងប្រទេសអ៊ុយក្រែនរួមទាំងអគ្គសេនាធិការ Valery Ger​asimov ដែលទទួលបន្ទុកកិច្ចការសង្គ្រាមនៅអ៊ុយក្រែនទៀតផង៕

ប្រែសម្រួល៖វណ្ណ ស័ក្តិ

ads banner