កៅអីរបស់ Lampard ចាប់ផ្តើមមានសម្ពាធបន្តិច ក្រោយដឹកនាំ Chelsea ៣ប្រកួត មិនទាន់រកជ័យជម្នះបាន
កៅអីរបស់ Lampard ចាប់ផ្តើមមានសម្ពាធបន្តិច ក្រោយដឹកនាំ Chelsea ៣ប្រកួត មិនទាន់រកជ័យជម្នះបាន។ ប៉ុន្តែអតីតអ្នកចាត់ការ Chelsea និង Manchester United លោក Jose Mourinho បានលើកឡើងថា សម្ពាធនេះនៅតិចតួចទេ ដោយសារតែក្លិបតោខៀវជាប់បម្រាមចុះបញ្ជីកីឡាករថ្មី។
គួរម្លឹកថា ថ្ងៃបើករដូវកាលដំបូង Man Utd ៤-០ Chelsea ហើយបន្ទាប់មកទៀតចាញ់ Liverpool ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងពាន UEFA Super Cup និងចុងក្រោយប្រកួតស្មើ Leicester City ក្នុងលីគចុងសប្ដាហ៍មុន។
លោក Jose បានទស្សទាយថា សម្រាប់ជើងឯក Premier League រដូវកាលថ្មីនេះ មានក្រុម៤ដែលខ្លាំងគ្រប់គ្រាន់ ដើម្បីលើកពានលីគកំពូលអង់គ្លេស គឺ Man City, Tottenham , Liverpool និងឈុតទី២របស់ Man City។ លោកសង្កត់ធ្ងន់ថា កីឡាករដែលអង្គុយបង់បម្រុង Man City ក៏សុទ្ធតែល្អៗនឹងអាចប្រជែងជើងឯកបានផងដែរ។ តែសម្រាប់ Man Utd វិញ អាចបានលេខ៤ ក្នុងលីគ ក្នុងរដូវកាលនេះ មិនរំពឹងឈ្នះជើងឯក Premier League នោះទេ៕ធ.ដ


