សរុបការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសបានចំនួន ១៥,២៧៨,៨១៨នាក់ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៨,៨១៨នាក់ហេីយ ។នេះបេីយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលក្រុមការងារទទួលបាននៅថ្ងៃទី២០ មីនា ២០២៣ ។

ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,២១៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៣១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៣២៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,០២៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០១,៩១៨នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦០៧,៦៦៥ នាក់, ដូសទី៤ចំនួន ៥,១៣៨,៥៦៧នាក់, ដូសទី៥ចំនួន ១,៧៦៨,០១៩នាក់ និងដូសទី៦ចំនួន ៣១៩,៣៧៧នាក់ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner