អ្នកចាត់ការក្លិបសេះបង្កង់ លោក Sarri អវត្តមានលើទីលានដោយសារបញ្ហាសុខភាព

អត្ថបទដោយ៖
Kien Sereyvuth

អ្នកចាត់ការទូទៅក្លិប Juventus លោក Maurizio Sarri កំពុងសម្រាកនៅមន្ទីរពេទ្យ ព្យាបាលជំងឺរលាកសួត ដែលតម្រូវឲ្យមានការតាមដាន និងព្យាបាលឲ្យបានទៀងទាត់។ នេះបើតាមការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិតរបស់ក្លិប។

គួររំលឹកថា លោក Maurizio Sarri បានផ្ទេរពីក្លិបតោខៀវ Chelsea មកដឹកនាំក្លិបសេះបង្កង់ ក្នុងរដូវកាលថ្មីនេះ ជំនួសតំណែងលោក Massimiliano Allegri ដែលបានចាកចេញ។ កាលពីសប្តាហ៍មុន ក្នុងជំនួបមិត្តភាពរវាង Juventus ទល់ក្លិបលីគលំដាប់ទី៣ អ៊ីតាលី Triestina លោក Maurizio Sarri អវត្តមាន ធ្វើឲ្យអ្នកកាសែតព្យាយាមសួរបញ្ជាក់ ទើបពេលនេះខាងក្លិបចេញមុខបញ្ជាក់ជាផ្លូវការថា អ្នកចាត់ការទូទៅថ្មីខ្លួនកំពុងសម្រាកព្យាបាលជំងឺរលាកសួត។

តាមការបញ្ជាក់ពីក្លិបជើងឯកអ៊ីតាលី៨សម័យជាប់ៗគ្នានេះ បានបន្ថែមទៀតថា លោក Sarri នឹងត្រឡប់មកដឹកនាំក្រុមជាធម្មតាវិញ ប៉ុន្តែមួយរយៈនេះអាចអវត្តមាន នៅលើទីលានហ្វឹកហាត់ ដើម្បីឲ្យក្រុមវេជ្ជបណ្ឌិតតាមដាន និងព្យាបាលជំងឺសិន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner