ព្យាករណ៍អាកាសភាពធាតុ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ (Video Inside)

សីតុណ្ហភាពបានកើនឡើង១អង្សាសេ ខណៈការព្យាករណ៍ថានឹងអាចមានភ្លៀង ធ្លាក់ក្នុង កម្រិតពីខ្សោយទៅតិចតួច ក្នុងសប្តាហ៍ទៅមុខនេះ ។ យោងតាមក្រសួងធនធានទឹកនិងឧតុ និយមា មូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ខ្សោយ និងខ្យល់បម្រែបម្រួលដែលជាហេតុបង្ក លក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្ដៅ។ យោងតាមការព្យាករណ៍របស់ រវាងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣, តំបន់ទំនាបកណ្ដាល សីតុណ្ហភាព អប្បបរមា នឹងមានរវាងពី ២៥ទៅ២៧ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ៣៦ទៅ ៣៨អង្សាសេ ។ ការព្យាករណ៍តំបន់ទំនាបកណ្ដាល អាចមានភ្លៀង ក្នុងកម្រិតពី ខ្សោយទៅ តិចតួចដោយអន្លើ ។

ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៦ទៅ៣៨ អង្សាសេ។ តាមការព្យាករណ៍នៅ តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ដោយឡែកនៅតំបន់មាត់សមុទ្រ វិញ សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ ។ ការព្យាករណ៍ នៅតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

យោងការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាល, នៅតំបន់ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពគឺមានការកើនឡើង១ អង្សាសេ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន។

ads banner