សម្តេចតេជោបញ្ជាក់មូលហេតុពាក់ព័ន្ធនឹងការឃាត់ខ្លួនឈ្មោះ យឹម ស៊ីណន និងហ៊ុន កុសល (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នូវការឃាត់ខ្លួនមនុស្ស២រូបពាក់ព័ន្ធនឹងការប្រើសម្តី និងការបង្ហោះរូបជាមួយនឹងសម្តីប៉ះពាល់ដល់ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ។ មនុស្សទាំង២ ដែលបានឃាត់ខ្លួននោះគឺម្នាក់ឈ្មោះ យឹម ស៊ីណន និងម្នាក់ទៀតឈ្មោះ ហ៊ុន កុសល។

កម្ពុជាក្នុងអតីតកាល ធ្លាប់មានប្រវត្តិដែលគ្មានការបកស្រាយបានច្បាស់លាស់ឡើយជុំវិញ សម្តីប្រមាថដល់អតីតព្រះមហាវីរក្សត្រសម្តេចព្រះ នរោត្តម សីហនុ។

ការមិនបកស្រាយច្បាស់ លាស់ដែលចោទថាព្រះអង្គបានលក់ទឹកដីឱ្យវៀតណាមខាងជើងនោះហើយ បានក្លាយជាដុំកម្ទេចភ្លើង ដែលក្រោយមកបានរាលដាលជារដ្ឋប្រហារថ្ងៃទី៨មីនាឆ្នាំ១៩៧០ ទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋ។

រដ្ឋប្រហារបាននាំឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល២៨ឆ្នាំ ដោយបានបំផ្លាញជីវិតមនុស្សច្រើនលាននាក់, ការបែកបាក់គ្រួសារ និងសង្គមបានខ្ទេចខ្ទាំ យ៉ាងក្រៃលែង។

ការបកស្រាយរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រនាពេលនេះ ត្រូវគេចាត់ទុកថាជាប្រការមានសារៈសំខាន់បំផុត ដោយគេមិនត្រូវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបាន យល់ខុសតាមការចោទប្រកាន់ដែលគ្មានការពិតនោះឡើយ។

ads banner