ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មទាំងអស់ ផ្តល់ទិន្នន័យព័ត៌មាន ឱ្យបានត្រឹមត្រូវ និងស្មោះត្រង់ ដល់មន្ត្រីជំរឿនកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ:
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារ កាន់កាប់កសិកម្មទាំងអស់ចូលរួមផ្តល់ទិន្នន័យព័ត៌មាន ឱ្យបានត្រឹមត្រូវ ពេញលេញ និង ស្មោះត្រង់ ដល់មន្ត្រីជំរឿនកសិកម្មដែលត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។
តាមរយៈសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ ខែមីនា បានឱ្យដឹងថា ជំរឿនកសិកម្ម ឆ្នាំ២០២៣ ជាជំ រឿនកសិកម្មលើកទី ២ នៅកម្ពុជា ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបាន កំណត់ នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការ ផ្តល់ព័ ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ ថា ជំរឿនកសិកម្ម ធ្វើឡើងដើម្បីទទួលបានព័ត៌មានសំខាន់ពីវិស័យ កសិកម្ម ស្តីពីស្ថានភាពក សិ កម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះសម្រាប់រៀបចំធ្វើគោលនយោបាយ យុទ្ធសាស្ត្រផែនការសកម្មភាព និងគម្រោងក ម្ម វិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខមាលភាពប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បាន លើកឡើងថា ៖ «ជំរឿនកសិកម្ម ជាការងារដ៏ធំ និងជាប្រវត្តិសាស្ត្រ ដែល មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយក៏ជាការងារស្ថិតិរបស់ប្រទេសកម្ពុជា ដែលនាំមក នូវព័ត៌មាន និងទិន្នន័យទាំងឡាយ របស់សហគ្រាសក សិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្ម គ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន បន្ថែមថា ប្រទេសជាច្រើននៅលើសកលោក សុទ្ធតែមានការចាំបាច់ក្នុង ការ ធ្វើជំរឿនកសិម្ម ក្នុង ប្រ ទេសដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ អាចដំណើការ និងប្រព្រឹត្តិទៅ បានល្អនូវ ជំរឿនកសិកម្ម នេះ ហើយល ទ្ធផលទិន្នន័យដែលបានមកពីជំរឿនកសិម្ម និងត្រូវប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខ្ញុំសូមអំពាវនាវ ដល់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់ កសិកម្ម គ្រប់ប្រភេទាំងអស់ សូមចូលរួម គាំទ្រការងារនេះ និងសូមផ្តល់ព័ត៌មាន ទិន័្នន័យតាមសំណូមពរ សម្ភាសឱ្យបានពេញលេញ ត្រឹ មត្រូវ និងស្មោះត្រង់ ដល់មន្ត្រីជំរឿនកសិកម្ម ដើម្បីបង្កើតបាននូវស្ថិតិល្អ ពីព្រោះ ស្ថិតិ ល្អ បង្កើតបាននូវគោលនយោបាយល្អ ហើ យគោលនយោបាយល្អនឹងជំរុញឱ្យប្រទេសជាតិ បានជឿនលឿន »។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជា ណាចក្រកម្ពុជា ឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែមីនា ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ ក៏បាន លើកឡើងដែរថា ជំរឿនកសិកម្មត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុង ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងដើម្បីស ម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយ ចីរភាពក្នុងឆ្នាំ ២០៣០។
លោកបាន បន្តថា ការងារជំរឿនកសិកម្មនៅ កម្ពុជា ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់បំផុត ដែល ត្រូវធ្វើមិនអាចខ្វះបាន ដើ ម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏ សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអ ភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។
វាក៏ជាសូចនាករ យ៉ាង សំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃលើកម្មវិធីគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច របស់រា ជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រក ប ដោយចីរភាពកម្ពុជា (CSDGs) ឆ្នាំ២០១៦-២០៣០។

ឯកឧត្តម ឆាយ ថន មានប្រសាសន៍ថា ៖ «ការងារជំរឿនកសិកម្មឆ្នាំ២០២៣ ត្រូវបាន ធ្វើជាលើកទីពីរ បន្ទាប់ពីជំរឿន កសិកម្មលើកទី១នៅឆ្នាំ២០១៣ ហើយជំរឿនលើកទី២នេះ មានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុ ជា មានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩លានគ្រួសារ និង គ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំ ប្រទេសកម្ពុជាមានប្រមាណជាង ២,៧លានគ្រួសារ»។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងផែនការរូបនេះ ក៏បាន ស្នើឱ្យម្ចាស់គ្រឹះស្ថានសហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង ក៏ដូចជាគ្រួ សារ កសិករទាំងអស់ ត្រៀមខ្លួនសហការជាមួយមន្រ្តីជំនាញដើម្បីឱ្យយុទ្ធនាការនេះប្រកប ទៅ ដោយភាពជោគជ័យ៕
ដោយ:យុទ្ធ វីរៈ

ads banner