អង្គភាពប្រឆាំងអំពើពុករលួយ៖ខែមីនាមានមន្រ្តីប្រកាសទ្រព្យសម្បត្តិ និង បំណុល ៤៧៥នាក់និងពាក្យប្តឹងចំនួន៤៩

ភ្នំពេញ៖ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ច ប្រជុំ នា រសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះបានឱ្យដឹងថា ក្នុងខែមីនានេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលមន្រ្តីប្រកាសទ្រព្យសម្បត្តិ និងបំណុល៤៧៥ នាក់និងដោយឡែកចំពោះពាក្យប្តឹងវិញមាន ចំនួន សរុប៤៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា សម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុង ខែមីនាឆ្នាំ ២០២៣មានមន្រ្តីចំនួន ៤៧៥ នាក់ បានមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៣៩៩ នាក់។

ប្រភពដដែលបញ្ជាក់បន្ថែមថាក្រៅពីការប្រកាសទ្រព្យសម្បត្តិនៅក្នុងខែដដែលនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏បាន សម្រេចបើក មើល ឯកសារ ទ្រព្យសម្បត្តិ និងបំណុល តាមសំណូមពរស៊ើបអង្កត ចំនួនពីរ ករណីផងដែរ។

ទន្ទឹមនេះសម្រាប់ ពាក្យប្ដឹងក្នុងខែនេះមាន ចំនួន សរុប៤៩ ពាក្យប្ដឹង។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមថាក្នុងខែដដែលនេះ អង្គភាព មួយនេះក៏បានចុះផ្សព្វផ្សាយអំពីច្បាប់បានមួយ វគ្គដែល ជាការ ផ្សព្វផ្សាយស៊ីជម្រៅ និង ដើម្បីបញ្ចប់ពាក្យប្ដឹងនៅសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានអ្នកពាក់ព័ន្ធចូលរួមចំនួន ១១១ នាក់។

ក្រៅពីនេះនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បាន ចុះសង្កេតការណ៍ ប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខា ភិបាល ឃើញថាការប្រឡងបានដំណើរការដោយត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ការចុះសង្កត ការណ៍លទ្ធកម្មសាធារណៈមានចំនួន ១៦៧ គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៥៤ អង្គភាព។

អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាត់កម្លាំងជំនាញចុះពិនិត្យ វាស់ វែងសាឡង់ដឹកខ្សាច់នៅខេត្តកណ្តាល និងខេត្តព្រៃវែង ជូនក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner