រុស្ស៊ីត្រៀមដាក់ពង្រាយអាវុធនុយក្លេអ៊ែររតាក់ទិចនៅលើទឹកដីប្រទេសជិតខាង ដែលស្ថិតនៅខ្លោងទ្វារនៃសហភាពអឺរ៉ុប

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២៥ ខែមីនានេះ បានថ្លែងថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចនៅក្នុងប្រទេសជិតខាង និងសម្ព័ន្ធមិត្តបេឡារូស ជាការនាំយកអាវុធបែបនេះទៅកាន់ប្រទេសមួយ ដែលស្ថិតនៅខ្លោងទ្វារនៃសហភាពអឺរ៉ុប។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា ការសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចនៅបេឡារូស មិនមែនជារឿងខុសប្រក្រតីអ្វីនោះទេ។ លោកថា គាត់ក៏បានជជែកជាមួយមេដឹកនាំបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ ផងដែរ ហើយថា ពួកយើងបានយល់ស្របធ្វើរឿងនេះដូចគ្នា។ ទន្ទឹមគ្នា មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបាននិងកំពុងធ្វើយ៉ាងដូច្នោះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

ពួកគេ (អាមេរិក) បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួន នៅលើទឹកដីនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេ។
លោក ពូទីន បន្តថា រុស្ស៊ីបានជួយបំពាក់អាវុធប្រភេទនេះដល់យន្តហោះរបស់បេឡារូប ដោយមិនបំពានលើកិច្ចព្រមព្រៀងអន្តរជាតិរបស់យើង ស្តីពីការមិនរីកសាយភាយនុយក្លេអ៊ែរ ក្នុងនោះយន្តហោះចំនួន១០គ្រឿងបានត្រៀមរួចរាល់សម្រាប់អាវុធប្រភេទនេះដើម្បីប្រើប្រាស់។

បន្ថែមលើនេះ រុស្ស៊ីក៏បានផ្តល់ឲ្យបេឡារូសនូវប្រព័ន្ធមីស៊ីល Iskander ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរបានផងដែរ ដោយរុស្ស៊ីនឹងចាប់ផ្តើមបណ្តុះបណ្តាលនាវិកនៅថ្ងៃទី៣ខែក្រោយនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់កន្លែងផ្ទុកពិសេស សម្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រតាក់ទិចនៅត្រឹមថ្ងៃទី១ ខែកក្កដាខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner