សម្តេចក្រឡាហោម ស ខេង៖ អំពាវនាវដល់ប្រជាកសិករក្នុង ខេត្ត “ប៉ូលសេដ្ឋកិច្ចទី៤”​ ត្រូវខិតខំប្រែក្លាយខ្លួនជាខេត្តនាំចេញស្រូវ-អង្ករ និងដំណាំកសិ-ឧស្សាហកម្ម និងវារីវប្បកម្ម

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានជំរុញ ដល់បងប្អូនប្រជាកសិករនៅក្នុងខេត្ត ដែលជាប៉ូល សេដ្ឋកិច្ចទី៤ ក្នុងនោះមានខេត្តពោធិសាត់,បាត់ដំបង,ប៉ៃលិន និង ខេត្ត បន្ទាយមានជ័យ ត្រូវខិតខំ និងផ្តល់នូវការគាំទ្រចំពោះគោល នយោ បាយ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយជាខេត្តនាំចេញស្រូវអង្ករ និងដំណាំកសិ-ឧស្សាហកម្ម និងវារីវប្បកម្ម សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុង ខេត្តនិងជីវភាពរបស់ខ្លួន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា និង កាត់ឫស សីមា ព្រះវិហារថ្មី”វត្តទឹកជុំមានជ័យ” ហៅ វត្តកោះចារ ស្ថិតនៅ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការដាក់ចេញ នូវតំបន់ប៉ូល សេដ្ឋកិច្ចទី៤ គឺសំដៅធានាដល់ការលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាព រស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជា កសិករក្នុងខេត្ត ដែលជាប៉ូល សេដ្ឋកិច្ច ទី៤ និងដើម្បីជំរុញដល់ការបង្កើននូវផលិតភាពទិន្នផល កសិកម្មស្រូវ-អង្ករសម្រាប់ការនាំ ចេញប្រកប ដោយគុណភាពតម្រូវ ស្តង់ដារទីផ្សារ អន្តរជាតិ និងការនាំចេញទៅក្រៅប្រទេស។

សម្ដេចក្រឡាហោមបន្តថា ក្រៅពីដំណាំស្រូវ-អង្ករ ខេត្តទាំងបួននេះ ក៏ជា ខេត្តមានសក្តានុពលលើដំណាំកសិ-ឧស្សាហកម្មសម្រាប់ការកែ ច្នៃធ្វើការ នាំចេញផងដែរ ដូចជាដំឡូងមី ពោតក្រហម និង ស្វាយចន្ទី ជាដើម ហើយ ក៏ជាខេត្ត អំណោយផលសម្បូរ ទឹកស្រោចស្រពដំណាំ ផងដែរ។

សម្តេចក្រឡាហោមបានបន្ថែមថា ក្រៅពីដំណាំកសិកម្ម រាជរដ្ឋាភិបាលក៏ បានដាក់ចេញនូវគោលនយោបាយផ្នែកវារីវប្បកម្ម ដើម្បីជំរុញ លើផ្នែក វារីវប្បកម្ម សម្រាប់បង្កើនផលិតភាពការចិញ្ចឹមត្រី ប្រកបដោយលក្ខណៈ បច្ចេកទេសខ្ពស់ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ដោយមិនពឹងផ្អែក តែមួយមុខលើផលនេសាទធម្មជាតិ។

សម្ដេចក្រឡាហោម បានលើកទឹកចិត្តថា បងប្អូនត្រូវខិតខំជំរុញ និងរួមគ្នា ក្នុងការគាំទ្រនូវគោលនយោបាយដែល រាជរដ្ឋាភិបាលបាន កំណត់ជា “ប៉ូលសេដ្ឋកិច្ចទី៤”ខណៈដែលរាជរដ្ឋាភិបាល បានគិតគូរខិតខំយ៉ាងខ្លាំង ក្នុងការយកចិត្តទុកដាក់ ដើម្បីជំរុញឱ្យ មានអ្នក ជំនាញផ្នែកកសិកម្មនៅ តាមបណ្តាឃុំ-សង្កាត់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ខាងមុខ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានធ្វើការសាកល្បង ជំហានដំបូង ក្នុងការ បញ្ជូនមន្ត្រីជំនាញកសិកម្ម ឱ្យចុះនៅតាមបណ្តាឃុំសង្កាត់មួយចំនួនរួចមក ហើយផងដែរ៕
អត្ថបទ៖ អ៊ុក សំអាន បាត់ដំបង

ads banner