មន្រ្តីក្រុមការងារជំរុញឱ្យយុវជនយុវតីរៀនចប់វិទ្យាល័យ ខណៈរដ្ឋាភិបាល បានផ្តល់អាហារូបករណ៍យ៉ាងច្រើន

បាត់ដំបង៖ ខណៈជួបជាមួយប្រជាពលរដ្ឋនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្ស បានជំរុញ ដល់ បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចិញ្ចឹម កូនចៅឱ្យរៀន បាន បញ្ចប់ កម្រិតវិទ្យាល័យ ខណៈដែលរាជ រដ្ឋាភិបាល បានផ្តល់អាហារូបករណ៍ យ៉ាង ច្រើនជូនដល់យុវជន យុវនារី។

ក្នុងជំនួបសំណេះសំណាលជាមួយគ្រួសារបក្សកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបានលើកឡើងថា ដើម្បី បណ្ដុះ បណ្ដាល ធនធាន មនុស្សឱ្យមានចំណេះដឹងចំណេះធ្វើ ជំនាញពិតប្រាកដ រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតជាសំខាន់ទៅវិស័យសិក្សាអប់រំ គ្រប់កម្រិត ចាប់ពីថ្នាក់ បឋម ដល់ថ្នាក់មហាវិទ្យាល័យ។ក្នុងនោះក៏មានការផ្តល់ អាហារូបករណ៍ តាមបណ្តាសកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯកជន។

ឯកឧត្តមបន្តថា ដោយមើលឃើញពីតម្រូវការជំនាញបច្ចេកទេស និងជំនាញ ជួសជុល អាចផ្តល់ការងារល្អដល់ប្រជាពលរដ្ឋពិសេស យុវជន រាជរដ្ឋា ភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រកាស ផ្តល់ឱ្យ រៀនដោយមិនគិតថ្លៃនូវជំនាញវិជ្ជាជីវៈផ្សេងៗ ប្រមាណ១,៥ លាន នាក់។ ជាមួយនឹងការផ្តល់ចំណេះនេះដែរ រាជរដ្ឋាភិបាលក៏បានផ្តល់ជាថវិកា កន្លែងស្នាក់នៅ និងសម្រាប់ការចំណាយ ផ្សេងៗ។

ឯកឧត្តមបានបន្តថា បើបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ឱ្យកូនចៅ មានចំណេះជំនាញវិជ្ជាជីវៈ ពិតប្រាកដ សូមទាក់ទងក្រុមការងារ នៅ តាមមូលដ្ឋាន ដើម្បីបានទទួលការសិក្សា ដែលផ្តល់ដោយរាជរដ្ឋាភិបាល៕

អត្ថបទ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner