បុរសម្នាក់ក្លែងខ្លួនជាលោក ត្រាំ ធ្វើចរាចរណ៍ នៅក្រុងញូវយ៉ក

ញូវយ៉ក៖ បុរសម្នាក់ដោយបានពាក់របាំងមុខ ដូចលោក ដូណាល់ ត្រាំ បានធ្វើចរាចរណ៍ នៅខាងក្រៅអគារ ត្រាំ ថោវើ (Trump Tower) ស្ថិតក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បុរសម្នាក់ក្លែងខ្លួនជាអតីតប្រធានាធិបតីអាមេរិក Donald Trump ធ្វើពុតជាធ្វើចរាចរណ៍ផ្ទាល់ នៅខាងក្រៅអគារ ត្រាំ ថោវើ (Trump Tower) ក្នុងទីក្រុងញូវយ៉ក។ លោក Trump ដែលត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យធំ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ត្រូវបានគេគិតថា នឹងប្រគល់ខ្លួនជូនអាជ្ញាធរ នៅទីក្រុងញូវយ៉ក នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ជុំវិញការបង់ប្រាក់យឺតយ៉ាវ ដល់តារាអាសអាភាស។

ក្រុមអ្នកច្បាប់របស់លោក Donald Trump បានបន្តការតវ៉ា កាលពីថ្ងៃសុក្រ សប្តាហ៍នេះ បន្ទាប់ពីការចោទប្រកាន់ជាប្រវត្តិសាស្ត្ររបស់លោក ដោយបានប្តេជ្ញាថា អតីតប្រធានាធិបតីនឹងមិនស្វែងរកកិច្ចព្រមព្រៀងសុំអង្វរឡើយ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បី “ប្រឆាំងនឹង” ការចោទប្រកាន់ទាំងអស់។

លោក Trump ដែលមានអាយុ ៧៦ឆ្នាំដែលសង្ឃឹមថា នឹងដណ្តើមយកសេតវិមានឡើងវិញនៅឆ្នាំ ២០២៤ បានស្រែក ដោយធ្វើការការវាយប្រហារទៅលើរដ្ឋអាជ្ញា ដែលបាននាំយកការចោទប្រកាន់មកលើលោក ហើយសូម្បីតែចៅក្រមក៏រំពឹងថា នឹងស្តាប់ករណីនេះ។

លោក Trump នឹងត្រូវបានកក់ទុក ស្នាមមេដៃ ហើយនឹងត្រូវថតនៅតុលាការ មែនហាថាន (Manhattan) នៅរសៀលថ្ងៃអង្គារ មុនពេលបង្ហាញខ្លួននៅចំពោះមុខចៅក្រមជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។

មេធាវីម្នាក់ ក្នុងចំណោមមេធាវីរបស់លោក Trump គឺលោក ចូ តាខូភីណា (Joe Tacopina) បាននិយាយថា “ប្រធានាធិបតីនឹងមិនត្រូវបានគេដាក់ខ្នោះទេ” ដោយបន្ថែមថា លោកមិនជឿថារដ្ឋអាជ្ញានឹង “អនុញ្ញាតឱ្យរឿងនេះក្លាយជាសៀក” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner