ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ៖ យើងទាំងអស់ត្រូវចូលរួមបន្តថែរក្សាសុខសន្តិភាពកម្ពុជាកំពុងមាន ដែលនាំឲ្យគ្រប់វិស័យមានការអភិវឌ្ឍរីកចម្រើន

ព្រះសីហនុ ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថាយើងទាំងអស់ត្រូវចូលរួមបន្តថែរក្សាសុខសន្តិភាពកម្ពុជាកំពុងមាន ដែលនាំឲ្យគ្រប់វិស័យមានការអភិវឌ្ឍរីកចម្រើន ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ជិត៧០០នាក់ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ។

ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានភ្លក់គ្រប់រសជាតិក្នុងរយះពេលជាង៤០ឆ្នាំកន្លងមកនេះជាមួយនឹងប្រជាជនកម្ពុជា ទាំងដំណាក់កាលសង្គ្រាម លំបាកវេទនា រហូតដល់ដំណាក់អភិវឌ្ឍនៅទូទាំងប្រទេស ដែលមិនមានគណបក្សនយោបាយណាអាចប្រៀបប្រដូចបាននោះទេ ។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យសមាជិក-សមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបបញ្ចូលថ្មីនាពេលនេះ ចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តពហុបំណង ដើម្បីទាក់ទាញវិយោគិនមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនឡើង ។

ជាមួយគ្នាឯកឧត្តម សាយ សំអាល់ ក៏បានក្រើនរំលឹកដល់សមាជិក-សមជិកាបក្សទាំងអស់ដុសខាត់ចំណេះជំនាញរបស់ខ្លួនឲ្យបានល្អ និងពោរពេញទៅដោយសមត្ថភាពដើម្បីជាកម្លាំងដ៏រឹងមាំរបស់ប្រទេសជាតិ ។ ហើយការសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិក-សមាជិកា នាពេលនេះគឺត្រឹមត្រូវបំផុត ព្រោះថ្នាក់ដឹកនាំបក្សសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការនាំនាវាកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ៕ ដោយ :គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner