ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្ដើមពិធីដង្ហែ នៅរដ្ឋធានីហ្សាកាតា

(ហ្សាកាតា)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមពិធីដង្ហែហើយ នៅល្ងាចថ្ងៃទី០១ ខែមេសានេះ នៅរដ្ឋធានីហ្សាកាតា ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ ក្នុងនោះក៏មានការចូលរួមពីក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ដែលកំពុងចែករំលែកបទពិសោធន៍ដល់ក្រុមឥណ្ឌូនេស៊ី ក៏ដូចជាធ្វើការហ្វឹកហាត់កីឡាបញ្ចសិលានៅទីនោះផងដែរ ។

ពិធីដង្ហែនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី (Gelora Bung Karno) ដោយរត់ជុំវិញស្ដាត ក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC, លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី, លោក Muhadjir Effendy រដ្ឋមន្ដ្រីស្ដីទីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី និងលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ព្រមទាំងមានការចូលរួមពីឯកអគ្គរាជទូត និងមន្ដ្រីទូតបណ្ដាប្រទេសក្នុងតំបន់ជាច្រើនផងដែរ ។

គួរបញ្ជាក់ថា ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner