សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់ ទូទាំងប្រទេសថ្ងៃទី៤ មេសាម្សិលមិញ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៥ករណី

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ នេះ។ ដូច្នេះ សូមបងប្អូនទាំងអស់គ្នាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ..! គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ។

គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៧នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៧ករណី ឃាត់ ២៥នាក់ (ស្រី ០នាក់)។

ចំណែក វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៦៧,១៣ក្រាម ,មេតំហ្វេតាមីន (Wy) ស្មេីនិង ០,៤៥ក្រាម ,កេតាមីន (Ke) ស្មេីនិង ២០២៦,០ក្រាម។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាល ជាតិ ៧អង្គភាព មានដូចខាងក្រោម ៖

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ ចាប់យក Ice ៥១,០១ក្រាម, Wy ០,៤៥ក្រាម និង Ke ២០២៦,០ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤,៤៦ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៨០ក្រាម។
៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១២ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨,៥៥ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៩ក្រាម ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner