សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មេសា ២០២៣

១. អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរ ទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ១៩ និងប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះក្នុង១ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៨ – AMS Economy

២. រដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុងលើការ វិនិយោគថាមពលអគ្គិសនី នៅកម្ពុជា ដែលមានអានុភាពសរុប ៥២០មេហ្កាវ៉ាត់ ដែលជាប្រភពថាមពលស្អាតសម្រាប់អ្នកប្រើប្រាស់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ខណៈតម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនដល់២៤ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥ – ថ្មីៗ

៣. ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ដូងខ្ទិះបាត់ដំបង” ជាការផ្តល់ឱកាសដល់កសិករពង្រឹងនូវគុណភាពផលិតផល និងបានលើកកម្ពស់កម្រិតជីវភាពឱ្យប្រសើរឡើង – រស្មីកម្ពុជា

៤. ប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមរយៈទូរសព្ទ – Reuters

៥. អាជ្ញាធរថៃ បានជំរុញឱ្យប្រជាជននៅក្នុងក្រុងឈៀងម៉ៃភាគខាងជើងថៃ នៅក្នុងផ្ទះ និងធ្វើការពីផ្ទះ ខណៈខ្យល់អាកាសពោរពេញដោយផ្សែងអ័ព្ទ ក្នុង កំរិតគ្រោះថ្នាក់ដល់សុខភាព – CNA

#ams1minute

ads banner