ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹងផ្តល់ឱកាស ដល់ប្រជាជនកម្ពុជាក៏ដូចជា មិត្តភ័ក្តិអន្តរជាតិបានជួបជុំ គ្នារីករាយក្នុងឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារ និងរូបភាព បង្ហាញពីការធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូន ចៅ អមដោយខ្លឹមសារថា នាំប្រពន្ធ កូន និងចៅ ទៅចូលរួមពិធីបើកអង្គរសង្រ្កាននៅខេត្តសៀមរាប ។

ព្រឹត្តិការណ៍អង្គរ សង្ក្រាន្តដែលប្រព្រឹត្ត ទៅ ចាប់ ពី ថ្ងៃ ទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹង ផ្តល់ ឱកាស ដល់ ប្រជាជន កម្ពុជា ទាំង អស់ ក៏ ដូច ជា មិត្តភ័ក្តិ អន្តរជាតិ ទាំងអស់ បាន ជួបជុំ គ្នា រីករាយ និង ទទួល បាន បទពិសោធន៍ មិន អាច បំភ្លេច បាន ក្នុង ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៣ មក ២០១៨ និងឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបទខ្មែរ។

ព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំទី១០នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានកម្មវិធីកម្សាន្ត និងទស្សនីយភាពផ្សារភ្ជាប់វប្បធម៌ ប្រពៃណីខ្មែរជាង៤០កម្មវិធីដូចជា កម្មវិធីភូមិខ្ញុំ,ប្រណាំងរទេះគោ ក្របី,ធ្នូបុរាណខ្មែរ, វិចិត្រករឯក, ភូមិអាហារនៃក្ដីស្រឡាញ់,សួនញញឹមអង្គរ,របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, គុនល្បុក្កតោ, គោមបណ្ដែតទឹក, ប្រកួតអុកចត្រង្គ, ភូមិបេតិកភណ្ឌវប្បធម៌, ពិព័រណ៍ពាណិជ្ជកម្ម, ល្បែងប្រជាប្រិយ, តន្រ្តីសួស្ដីឆ្នាំថ្មី និងកម្មវិធីតាំងបង្ហាញផលិតផល ស.ស.យ.ក។

ជាមួយគ្នានេះដែរក៏មានកម្មវិធីថ្មីៗមួយចំនួនទៀតដូចជា ពិព័រណ៍វត្ថុយក្ស, សមាធិ, សួនមុនីហទ័យ, កម្មវិធីផ្សព្វផ្សាយព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣, ពិព័រណ៍សង្រ្កាន្ត, សួនកុមារ, ផ្សារស្ទឹងសៀមរាប, អុំទូកម្សាន្ត, ការប្រគុំតន្រ្តីបណ្ដែតទឹក និងការប្រគុំតន្រ្តីនៅ៤ទីតាំងផ្សេងទៀត។ កម្មវិធីទាំងនេះ មានមុខប្រាសាទអង្គរវត្ត លានជល់ដំរី អង្គរឃ្យុងយូ សួនច្បារមុខព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ផាប់ស្ទ្រីត ។

ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner