ឥណ្ឌូណេស៊ីត្រៀមអាកាសយានដ្ឋានចំនួន ៥ ដើម្បីបម្រើដល់កិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយ

ហ្សាការតា៖ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីបានរៀបចំអាកាសយានដ្ឋានចំនួន ៤ បន្ថែមទៀត នៅជិតអាកាសយានដ្ឋាន Komodo ដើម្បីបម្រើដល់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុង Labuan Bajo ខេត្ត East Nusa Tenggara នាដើមខែក្រោយនេះ។

អាកាសយានដ្ឋានទាំងនេះមានអាកាសយានដ្ឋាន I Gusti Ngurah Rai ក្នុងខេត្តបាលី, អាកាសយានដ្ឋាន Lombok Praya ក្នុងខេត្ត West Nusa Tenggara, អាកាសយានដ្ឋាន Sultan Hasanuddin ក្នុងខេត្ត South Sulawesi និងអាកាសយានដ្ឋាន El Tari ក្នុងខេត្ត East Nusa Tenggara។

អាកាសយានដ្ឋានទាំងនេះ នឹងត្រូវប្រើជាកន្លែងចុះចតនៃយន្តហោះរបស់គណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូល និងគាំទ្រសកម្មភាពផ្សេងទៀត រួមទាំងគយ, ការដាក់ឱ្យនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) និងអន្តោប្រវេសន៍ ក៏ដូចជាចំណតសម្រាប់ឧទ្ធម្ភាគចក្រពេទ្យ។

រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi បាននិយាយថា វិស័យដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រ និងរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន ដូចដែលឥណ្ឌូណេស៊ីបានធ្វើរួចហើយ សម្រាប់កិច្ចប្រជុំកំពូល G20 នៅកោះបាលីកាលពីឆ្នាំ២០២២៕

ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner