ប្រវត្តិខ្លះៗនៃទីក្រុងបុរាណ Teotihuacan របស់ម៉ិកស៊ិក ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨៧

ម៉ិកស៊ីកូ៖ ទីក្រុងបុរាណ Teotihuacan គឺជាទីកន្លែងបុរាណវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់ពិភពលោក។ ទីក្រុងបុរាណមួយនេះ មានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងម៉ិកស៊ីកូ ហើយត្រូវបានដាក់បញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨៧។

ជាមួយនឹងប្រាសាទពីរ៉ាមីតនៃព្រះអាទិត្យ និងព្រះច័ន្ទ ទីក្រុងបុរាណ Teotihuacan គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម ហើយជាវិមានដែលនៅរស់រានមានជីវិតនៅសម័យមុនកូឡុំប៊ី។

Teotihuacan មានន័យថា កន្លែងដែលព្រះត្រូវបានបង្កើត ហើយទីក្រុងនេះត្រូវបានបោះបង់ចោលជាច្រើនសតវត្សមកហើយ។ ប្រភពដើម ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ទីក្រុងបុរាណ Teotihuacan ភាគច្រើននៅតែជាអាថ៌កំបាំង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner