ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងបាងកក ប្រទេសថៃ

បាងកក-ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្តើមជាផ្លូវការ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិថៃ RAJAMANGALA ដោយមានអ្នកចូលរួមរត់ប្រមាណ ៤០០នាក់។

អញ្ជើញចូលរួមក្បួនដង្ហែនេះ មានវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម Dato’ Seri Chaiyapak Sirirwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោកឧត្តមសេនីយ៍ Vitch Devahasdin អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកថៃ លោកឧត្តមសេនីយ៍ទោ Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងលោកវរសេនីយ៍ Naiyanobh Bhirombhakd ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកថៃ ផងដែរ។ ប្រភព AKP

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner