របាយការណ៍ ៖ ចិនបង្កើនការសាងសង់ ស្ថានីយស្រាវជ្រាវ នៅអង់តាកទិក

ប៉េកាំង៖ របាយការណ៍ ថ្មី របស់ មជ្ឈ មណ្ឌល សម្រាប់ ការ សិក្សា យុទ្ធ សាស្ត្រ និង អន្តរជាតិ (CSIS) បាន បង្ហាញ ថា ចិន កំពុង បង្កើន ការ សាង សង់ ស្ថានីយ ស្រាវ ជ្រាវ វិទ្យាសាស្រ្ត របស់ ខ្លួន នៅ លើ ទ្វីប ទឹក កក អង់តាកទិក នៃ ប៉ូ ល ខាង ត្បូង ។
របាយការណ៍ ថ្មី ដែល ប្រមូល ទិន្នន័យ ពី រូប ភាព ផ្កាយ រណប បាន និយាយ ថា ស្ថានីយ ថ្មី នៅ លើ កោះ Inexpressible ក្បែរ សមុទ្រ Ross ដែល ជា ស្ថានីយទី ៥ ក្នុង តំបន់ ត្រូវ បាន គេ រំពឹង ថា នឹង រួម បញ្ចូល កន្លែង សង្កេតការណ៍ ជាមួយ នឹង ស្ថានីយ ផ្កាយ រណប លើ ដី ហើយ នឹង ជួយ ចិន ពង្រីក សកម្មភាព លើ ការ បំពេញ កិច្ច ការ ផ្សេង ៗ នៅ អង់តាកទិក ។

គួរ រំឭក ថា ចិន បាន ស្វែង រក ការ អភិវឌ្ឍផ្លូវ ដឹក ជញ្ជូន ថ្មី នៅ តំបន់ ប៉ូល ខាង ជើង អាក់ទិក ហើយ ពង្រីក ការ ស្រាវ ជ្រាវ របស់ ខ្លួន នៅ តំបន់ ប៉ូល ខាង ត្បូង អង់តាក់ទិក ប៉ុន្តែ រដ្ឋា ភិបាល លោក ខាង លិច បារម្ភ ថា វត្តមាន របស់ ចិន នៅ តំបន់ ប៉ូល ទាំង ២ អាច បើក ផ្លូវ ឱ្យ កង ទ័ព រំដោះ ប្រជាជន ចិន (PLA) មាន សមត្ថភាព ឃ្លាំ មើល ប្រទេស ផ្សេង ៗ កាន់ តែ ប្រសើរ ឡើង ។

រូប ភាព ផ្កាយ រណប ដែល CSIS ថត បានពី លើ ទី តាំង ស្ថានីយ ដែល កំពុង សាង សង់ កាល ពី ខែ មករា រួម ទាំង ទីតាំង ស្តុក គ្រឿង ផ្គត់ ផ្គង់ អគារ បណ្តោះ អាសន្ន កន្លែង ចុះ ឧទ្ធម្ភាគ ចក្រ និង គ្រឹះ សម្រាប់ អគារ ធំ ក្នុង ស្ថានីយ ដែល មាន ទំហំ ប្រហែល ៥ ០០០ ម៉ែត្រ ។ បើ តាម ការ ប៉ាន់ ស្មាន ស្ថានីយ នេះ អាច នឹង សាង សង់ រួច រាល់ នៅ ឆ្នាំ ២០២៤ ។
CSIS បាន លើក ឡើង ថា ស្រប ពេល ដែល ស្ថានីយ ថ្មី អាច ផ្តល់ ការ សម្រួល ការ តាម ដាន និង ទំនាក់ ទំនង របស់ ផ្កាយ រណប សង្កេត ការណ៍ វិទ្យាសាស្រ្ត នៅ លើ ប៉ូល ខាង ត្បូង ឧបករណ៍ ដែល ចិន បំពាក់ នៅ សា្ថនីយនេះ ក៏ អាច ត្រូវ ប្រើ ដើម្បី ស្ទាក់ ចាប់ បណ្ដាញ ទំនាក់ ទំនង ផ្កាយ រណប របស់ ប្រទេស ផ្សេង ទៀត ផង ដែរ ។
បើ តាម CSIS ស្ថានីយ នេះ មាន ទីតាំង ល្អ ក្នុង ការ ប្រមូល សញ្ញា ស៊ើបការណ៍ ជុំ វិញ ប្រទេស អូស្ត្រាលី និង នូវែលហ្សេឡង់ និង ទិន្នន័យ លើ គ្រាប់ រ៉ុក្កែត ដែល បាញ់ ចេញ ពី មជ្ឈ មណ្ឌល អវកាស Arnhem របស់ ប្រ ទេស អូស្ត្រាលី ថ្មី ។ នៅ ពេល បញ្ចប់ ស្ថានីយ នេះ ត្រូវ បាន គេ រំពឹង ថា នឹង រួម បញ្ចូល ទាំង កំពង់ ផែ សម្រាប់ នាវា បំបែក ទឹក កក Xuelong របស់ ប្រទេស ចិន ។

គួរ បញ្ជាក់ ថា នៅ ក្រោម សន្ធិ សញ្ញា អង់ តាក់ទិក ឆ្នាំ ១៩៥៩ ដែល មាន ចិន ជា ភាគី សកម្មភាព នៅ លើ ទ្វីប ត្រូវ បាន ដាក់ កម្រិត ដោយ អនុញ្ញាត តែ ចំពោះ គោល បំណងដែលផ្ដល់ សន្តិភាព ប៉ុណ្ណោះ ។ យោធា ត្រូវ បាន អនុញ្ញាត ឱ្យ ធ្វើ ការ ស្រាវ ជ្រាវ វិទ្យាសាស្ត្រ ប៉ុន្តែ មិន អាច បង្កើត មូលដ្ឋាន ធ្វើ សម យុទ្ធ ឬ សាក ល្បង អាវុធ លើ ទ្វីប បាន ទេ ។

កាល ពី ឆ្នាំ ២០២២ មន្ទីរ បញ្ចកោណ បាន ចេញ រ បាយការណ៍ មួយ ដែល និយាយ ថា ចិន បង្កើន ការ សាង សង់ ហេដ្ឋា រចនា សម្ព័ន្ធថ្មី នៅ អង់តាក់ទិក ថ្មី ដើម្បី ពង្រឹង ការ ទាមទារ នាពេល អនាគត របស់ ខ្លួន ចំពោះ ធន ធាន ធម្មជាតិ និង ការ ចូល ប្រើ ប្រាស់ ដែន សមុទ្រ និង កែ លម្អ សមត្ថភាព PLA ក្នុង ចំណោម គោល បំណង ផ្សេង ៗ ទៀត ។ ទោះ យ៉ាង ណា ក៏ ដោយ កន្លង មក ចិន តែង តែ ច្រាន ចោលពី ការ អះ អាង ដែល ថា ស្ថានីយ ស្រាវ ជ្រាវ របស់ ខ្លួន នៅ អង់តាកទិក ប្រើ សម្រាប់ ការ ឃ្លាំ មើល ប្រទេស ដទៃ ឬចារកម្ម ៕ ប្រែសម្រួល:ហួន ឌីណា

ads banner