អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស និងក្រុមហ៊ុនជប៉ុនចំនួន២ បានឧបត្ថម្ភ សម្ភារកីឡាជូនអត្តពលិកប៉ារ៉ាហ្គេម

ភ្នំពេញ៖ កីឡាករ កីឡាការិនីជនមានពិការភាព កីឡាអត្តពលកម្ម ទទួលបានសម្ភារកីឡា ពីក្រុមហ៊ុន Active People’s Microfinance ក្រុមហ៊ុន Eiko Sports ក្រោមការសម្របសម្រួលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា សម្រាប់ហ្វឹកហាត់ត្រៀមព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាខែមិថុនាខាងមុខនេះ។

កញ្ញា Yoneyama Haruka មន្ត្រីរដ្ឋបាល និង គម្រោងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានមានប្រសាសន៍ ចាប់តាំពីឆ្នាំ២០១៧ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស បានសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាប្រចាំឆ្នាំ ហើយក្នុងឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានក្លាយជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការប្រកួត។ តែដោយសារឆ្នាំនេះ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ការប្រកួតកីឡាអត្តពលកម្ម ត្រូវលុបចោល ក្រុមហ៊ុនបានលើកទឹកចិត្ត ឧបត្ថម្ភនូវឯកសណ្ឋានកីឡាដល់សហព័ន្ធកីឡាអត្តពលកម្មជនមានពិការភាព ដើម្បីអាចប្រើប្រាស់សម្រាប់ការហ្វឹកហាត់ប្រចាំថ្ងៃ និងការប្រកូតអន្តរជាតិចំនួន៨០ឈុត ជំនួសការប្រកួតវិញ។ កញ្ញា Haruka បន្តថា ក្នុងនោះ ក្រុមហ៊ុន Eiko Sports ប្រទេសជប៉ុន ក៏បានឧបត្តម្ភស្បែកជើងចំនួន២៣១គូ អាវយឺតចំនួន ៥៣ និងកន្សែងចំនួន៨៩ ពីការបរិច្ចាកពីអតិថិជន និងប្រជាជនជប៉ុន ជូនដល់ជនមានពិការជារៀងរាល់ឆ្នាំ ដើម្បីបន្តគាំទ្រលើកទឹកចិត្តដល់អត្តពលិកជនមានពិការភាព គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធទាំងអស់ អោយប្រឹងប្រែងហ្វឹកហាត់ ដើម្បីសម្រេចក្តីស្រមៃ ដណ្តើមមេដាយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជូនកម្ពុជា។

លោក យី សុភក្រ្តា តំណាងអោយអត្តពលិក កីឡាអត្តពលកម្ម សូមអរគុណដល់អង្គការបេះដូងមាស Active People’s Microfinance និងក្រុមហ៊ុន EIKO sport របស់ប្រទេសជប៉ុន ដែលតែងតែឧបត្តម្ភសម្ភារកីឡា ដើម្បីជួយក្នុងការហ្វឹតហាត់។ ជាពិសេសស្ថានទូតជប៉ុន បានជួយមន្រ្តីបច្ចេកទេស ITO និង NTO ប្រហែល៥០នាក់ ក្នុងព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា អង្គការក្រៅរដ្ឋភិបាល បេះដូងមាស និងក្រុមហ៊ុន Eiko Sports បានឧបត្ថម្ភ ស្បែកជើងចំនួន ២៣១គូ អាវយឺតចំនួន៥៣ កន្សែងចំនួន៨៩ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ឧបត្ថម្ភឈុតឯកសណ្ឋានកីឡាចំនួន៨០ ជូនដល់អត្តពលិកជនមានពិការរភាព កីឡាអត្តពលិកកម្ម សម្រាប់ហ្វឹកហាត់ ត្រៀមព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នាខែមិថុនាខាងមុខនេះ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner