ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការត្រាស់បង្គាប់តែងតាំង បានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា លោក យឹម ស៊ីណន ជាអតីតប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកប្រឆាំងដ៏ខ្លាំងក្លាមួយចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែមេសា កន្លងទៅ លោកបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕

