ទីក្រុងប៉ារីស ទីក្រុងកៀវ និងរដ្ឋនៅតំបន់បាល់ទិក ស្រងាកចិត្តខ្លាំង បន្ទាប់ពីបេសកជនចិនចោទសួរពីអធិបតេយ្យភាពរបស់អ៊ុយក្រែន

ប៉ារីស៖ ប្រទេសបារាំង អ៊ុយក្រែន និងប្រទេសនៅក្នុងតំបន់បាល់ទិក (Baltic states) រួមមានប្រទេសអេស្តូនី ឡេតូនី និងលីទុ យអានី បានសម្តែងការខកចិត្ត បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង បានចោទសួរអំពីអ ធិបតេយ្យភាពរបស់អតីតប្រទេសសូវៀត ដូចជាប្រទេសអ៊ុយក្រែនជាដើម។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិន លោក លូ ហ្សាយេ (Lu Shaye) បានលើកឡើ ងថា នៅក្នុងប្រវត្តិសាស្ត្រ តំបន់គ្រីមៀ (Crimea) ជាទឹកដីរបស់ប្រទេសរុស្ស៊ី ហើយអតីតមេដឹកនាំសូវៀតមួយរូបដែ លមានឈ្មោះថា លោក នីគីតា គ្រូស្ហឆេវ (Nikita Khrushchev) បានកាត់តំបន់នេះទៅឱ្យប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការស្រងាកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រទេសបារាំង អ៊ុយក្រែន និងប្រទេសក្នុងតំបន់បាលទិក។​

លោក ហ្សាយេ បានបន្ថែមថា ៖ «បណ្តាប្រទេសអតីតសហភាពសូវៀតទាំងនេះមិនមានឋានៈពិតប្រាកដនៅក្នុងច្បាប់អ​ន្តរជាតិនោះទេ ព្រោះថាពួកគេមិនមានកិច្ចព្រមព្រៀងជាអន្តរជាតិណាមួយ បង្កើតឡើងដើម្បីផ្ដល់អធិបតេយ្យភាពដ​ល់ពួកគេនោះទេ»។​

តែបន្ទាប់ពីការលើកឡើងនេះ ប្រទេសបារាំងបានធ្វើការឆ្លើយតបកាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ពីសាមគ្គីភាពយ៉ាងពេញលេ​ញរបស់ខ្លួន ជាមួយនឹងប្រទេសសម្ព័ន្ធមិត្តទាំងអស់ដែលរងផលប៉ះពាល់ ដោយបានលើកឡើងថា ឯករាជ្យរបស់ពួកគេ គឺ​ទទួលបានបន្ទាប់ពីមានការគាបសង្កត់អស់ជាច្រើនទសវត្សរ៍មកនេះ។​

អ្នកនាំពាក្យក្រសួងការបរទេសបារាំងបានថ្លែងថា ៖ «ជាពិសេសចំពោះប្រទេសអ៊ុយក្រែន រួមទាំងតំបន់គ្រីមៀ ត្រូវបានទ​ទួលស្គាល់ជាអន្តរជាតិ ថាជាប្រទេសដែលមានព្រំដែនជាក់លាក់មួយក្នុងឆ្នាំ១៩៩១។ ការទទួលស្គាល់នេះ រួមមានស​ហគមន៍អន្តរជាតិទាំងមូល និងប្រទេសចិនផងដែរ»។​

លោក Mykhailo Podolyak ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ៖ «វាពិតជារឿងដែលចម្លែកខ្លាំងណាស់ នៅពេលដែលបានស្តាប់នូវសម្ដីដែលមិនសមហេតុផល ដែលបា​នលើកឡើង​ពីប្រវត្តិសាស្រ្តនៃតំបន់គ្រីមៀ ពីសំណាក់អ្នកតំណាងប្រទេសមួយដែលមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើ​យ»។ ​

ជំនួយការជាន់ខ្ពស់ខាងលើបានបន្ថែមថា ​​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​សំខាន់​មួយ​រូប សូមកុំ​ធ្វើតាមការនិ​យាយ​ពាក្យ​ឃោសនា​របស់​រុស្ស៊ី ទាំងដែលខ្លួនឯងជាអ្នកមកពីខាងក្រៅ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនមិ​នបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន រ៉យទ័រ នោះទេ៕

ប្រែសម្រួល៖ធា សុណា ប្រភពព័ត៌មាន៖ ​​Paris, Kyiv, Baltic states dismayed after China envoy questions Ukraine sovereignty

ads banner