សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋនឹងកសាងអគារសាលារៀនថ្មី ជំនួសឱ្យអគារចាស់ទ្រុឌទ្រោម និងជំរុញឱ្យមានការយកចិត្តទុកដាក់ លើការស្នាក់នៅរបស់គ្រូបង្រៀន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីផែនការកសាងអគារសាលារៀនថ្មី ជំនួសឱ្យអគារចាស់ទ្រុឌទ្រោម និងជំរុញឱ្យមានការយកចិត្តទុកដាក់ លើការស្នាក់នៅរបស់គ្រូបង្រៀន ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ពីមុនយើងធ្វើសាលារៀនដែលមានអគារ១ ខ្នងៗ ប៉ុន្តែឥឡូវនេះ អគារទាំងនោះ កំពុងតែខូចបណ្ដើរៗ ដែលយើងត្រូវដាក់ជំនួសដោយអគារថ្មី ដែលមានកម្ពស់ខ្ពស់ និងគុណភាពរក្សាសុខភាពរបស់សិស្សបានល្អជាង ខណៈចំនួនប្រជាជនកើនឡើង តម្រូវការអគារសាលារៀន ក៏កើនឡើងដែរ ។

ជាមួយគ្នានេះ សម្តេច ក៏បានអំពាវនាវឲ្យសប្បុរសជន ជួយដល់ការកសាងផ្ទះគ្រូបង្រៀន នៅតាមសាលានានា ឱ្យបានច្រើន ដើម្បីបង្កការងាយស្រួលដល់ការស្នាក់នៅរបស់គ្រូបង្រៀន ។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ គឺរាជរដ្ឋាភិបាលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាព នៃការបណ្តុះបណ្តាល ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner