លោក ហ៊ុន ម៉ាណែត លើកឡើងទស្សនៈផ្ទាល់ខ្លួនថាកិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ហើយការធ្វើទំនើបកម្មនោះទៀតសោត ត្រូវផ្តោតលើកត្តាចម្បងចំនួន ០៣គឺ៖
អត្ថបទដោយ៖
AMS OneMinute
១៖ ទំនើបកម្មរចនាសម្ព័ន្ធ ក្នុងការរៀបរយក្របខ័ណ្ឌចាត់តាំងកម្លាំងដើម្បីត្រៀមឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ ដូចជា អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ
២៖ ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាពម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ
៣៖ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន៖ សាលាហ្វឹកហ្វឺន, យោធាចារ្យ, កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់គុណភាពហ្វឹកហ្វឺន ឱ្យកាន់តែមានប្រសិទ្ធភាព។
#ams1minute