ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) របស់ខេត្តព្រះសីហនុ វិនិយោគដោយទឹកប្រាក់ប្រមាណ ២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ

អត្ថបទដោយ៖
AMS OneMinute

ស្ថានីយ៍នេះប្រើបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល Membrane Aerated Biofilm Reactor (MABR) អនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ ប្រកបដោយស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

បើតាមក្រសួងបរិស្ថាន ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣របស់ខេត្តព្រះសីហនុ នឹងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ប្រមាណ ៣២ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យខេត្តព្រះសីហនុមានបរិស្ថានល្អ មានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀត សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

#ams1minute

ads banner