អតិផរណារបស់ឥណ្ឌូណេស៊ីធ្លាក់ចុះមកនៅត្រឹម៤,៣៣ភាគរយ ក្នុងខែមេសា ឆ្នាំ២០២៣

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបានបញ្ចេញតួលេខអតិផរណានៅត្រឹម៤.៣៣ភាគរយក្នុងខែមេសា ឆ្នាំ២០២៣ ជាមួយនឹងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) កើនឡើងដល់ពិន្ទុ១១៤.៧៤ បើធៀបនឹងឆ្នាំ២០២២ មានពិន្ទុត្រឹមតែ១០៩.៩៨។ នេះបើយោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) ដែលចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

តួលេខអតិផរណានៅខែមេសា ឆ្នាំ២០២៣ គឺទាបជាង៤.៩៧ភាគរយកាលពីខែមីនា ឆ្នាំ២០២៣។ ប្រធានស្ថិតិឥណ្ឌូណេស៊ី (BPS) លោក Margo Yuwono បាននិយាយថា អតិផរណានៅក្នុងខែមេសាឆ្នាំនេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃអត្រាដឹកជញ្ជូនអន្តរទីក្រុង និងទំនិញម្ហូបអាហារមួយចំនួន ដោយសារប្រជាជនឥស្លាមឥណ្ឌូណេស៊ីបង្កើនការចំណាយរបស់ពួកគេ ក្នុងអំឡុងពេលពិធីបុណ្យ Eid al-Fitr និងការវិលត្រលប់មកផ្ទះវិញ។

អត្រាអតិផរណាពីមួយខែទៅមួយខែ គឺ០.៣៣ភាគរយ។ ជារៀងរាល់ខែ ទំនិញលេចធ្លោដែលរួមចំណែកដល់ការកើនឡើងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមេសា មានដូចជា អង្ករ សាច់មាន់ ពងមាន់ និងត្រីស្រស់ បារី ថ្លៃដឹកជញ្ជូន និងគ្រឿងអលង្ការមាស។

ទន្ទឹមគ្នា ធនាគារកណ្តាលរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានគោលបំណងកាត់បន្ថយអតិផរណាមកនៅត្រឹម ៤ ទៅ ២ភាគរយនៅចុងឆ្នាំ២០២៣នេះ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner