ឱនភាពពាណិជ្ជកម្មរបស់ប៉ាគីស្ថាន ធ្លាក់ចុះ៣៩.៦២ភាគរយ ក្នុងរយៈពេល ១០ខែនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន

អ៊ីស្លាម៉ាបាដ៖ ការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) បានរាយការណ៍ថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសប៉ាគីស្ថាន បានធ្លាក់ចុះ៣៩.៦២ភាគរយ មានទឹកប្រាក់២៣.៧១៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្នចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) បានបង្ហាញថា ការនាំចេញក្នុងរយៈពេល១០ខែ រហូតមកទល់ខែមេសា ឆ្នាំ២០២៣នេះ បានថយចុះ១១.៧១ភាគរយ មានទឹកប្រាក់២៣.១៧៤ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ទន្ទឹមគ្នានេះដែរ ការនាំចូលរបស់ប្រទេសប៉ាគីស្ថានបានធ្លាក់ចុះមកនៅត្រឹម៤៦.៨៨៧ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ២៨.៤៤ភាគរយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ ដោយបានព្យាករណ៍ថា សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ នឹងកើនឡើងត្រឹមតែ០.៥ភាគរយនៅឆ្នាំ២០២៣នេះ ពោលគឺធ្លាក់ចុះពី៦ភាគរយកាលពីឆ្នាំ២០២២។

អ្នកផ្តល់ប្រាក់កម្ចីសកលបានព្រមានថា ភាពអត់ការងារធ្វើនឹងបន្តកើនឡើងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលកំពុងតស៊ូដើម្បីជៀសវាងការបរាជ័យ នៅពេលខ្លួនព្យាយាមងើបឡើងវិញ ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីគ្រោះទឹកជំនន់កាលពីរដូវក្តៅមុន ដែលបានសម្លាប់មនុស្សប្រមាណ១,៧៣៩នាក់ និងបង្កការខូចខាតមានទឹកប្រាក់៣០ពាន់លានដុល្លារ៕ ប្រភព៖ ស៊ីនហួរ និង Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner