ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី០៥ ខែឧសភា ម្សិលមិញ!
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញ នេះ ។ ដូច្នេះ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១១នាក់ (ស្រី ២នាក់) ,ប្រើប្រាស់ ៤ករណី ឃាត់ ២៨នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៧៧,១២ក្រាម។
ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ១០អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ២អង្គភាព ៕
ប៊ុនធី ភារ៉ា




ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕