អង់គ្លេសសន្យាផ្តល់ប្រាក់ចំនួន ១០០ លានដុល្លារដល់មូលនិធិព្រៃអាម៉ាហ្សូន
ឡុដស៍៖ ចក្រភពអង់គ្លេសសន្យាផ្តល់ប្រាក់ចំនួន ១០០ លានដុល្លារដល់មូលនិធិ អាម៉ាហ្សូន(Amazon) របស់ប្រេស៊ីល។
ការសន្យារបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Sunak បានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីប្រេស៊ីល Lula នៅផ្លូវ 10 Downing ជាការធ្វើឡើងបន្ទាប់ពីការប្តេជ្ញាចិត្តស្រដៀងគ្នារបស់ប្រធានាធិបតីអាមេរិក Joe Biden កាលពីដើមឆ្នាំនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak កាលពីថ្ងៃសុក្រ បានប្រកាសថា ប្រទេសរបស់លោកនឹងបរិច្ចាគ ៨០ លានផោន (១០១.១៥ លានដុល្លារ) ដល់មូលនិធិ Amazon ដែលជាការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេសប្រេស៊ីល ខណៈដែលប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ព្យាយាមប្រមូលម្ចាស់ជំនួយបន្ថែមទៀតដល់គំនិតផ្តួចផ្តើមដែលមានបំណងប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។
លោក Sunak បានប្រាប់ Lula នៅឯកិច្ចប្រជុំថា “មានផលប្រយោជន៍ជាច្រើនដែលយើងមានដូចគ្នា” ដោយលើកឡើងពីពាណិជ្ជកម្មខ្ពស់ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាយើងនឹងវិនិយោគនៅក្នុងមូលនិធិ Amazon របស់អ្នក ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះភាពជាអ្នកដឹកនាំរបស់អ្នកនៅក្នុងគំនិតផ្តួចផ្តើមនេះ។”
ក្រោយមក នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានសរសេរលើ Twitter ថា អង់គ្លេសនឹងបរិច្ចាគប្រាក់ ៨០ លានផោន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត