គណបក្សចំនួន១៤ បានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ន នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ពីថ្ងៃទី២៤ ខែឧសភា ដល់គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:៣០នាទីល្ងាច មានគណបក្សនយោបាយ ចំនួន១៤ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្ស ចំនួន៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៦ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ហាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣៕

