វាយកូនបាល់នារីកម្ពុជាទទួលបានត្រឹមមេដាយសំរិទ្ធលើវិញ្ញសាប្រកួតជាក្រុមនារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមកីឡាការិនីវាយកូនបាល់កម្ពុជាប្រកួតលើវិញ្ញសាជាក្រុម ទទួលបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ ដោយចាញ់កីឡាការិនីមកពីប្រទេសឥណ្តូនេស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ការប្រកួតវិញ្ញសាជាក្រុមទាំងបុរសនិងនារី នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៣នេះ និងបញ្ចប់ទាំងអស់។ខណៈកម្មវិធីបំពាក់មេដាយវិញ្ញសាជាក្រុមនឹងធ្វើនៅថ្ងៃទី៩ស្អែកនេះ ហើយការប្រកួតឯកក្តជនទាំងបុរសនិងនារីដំណើរការប្រកួតបន្ត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ មានប្រទេសចូលរួមប្រកួតចំនួន៩ ដោយធ្វើការប្រកួតលើ៣វិញ្ញសាធំ គឺ វាយគូបុរសនារី ប្រកួតឯកក្តជន បុរសនិងនារី និង ប្រកួតជាក្រុមបុរសនារី ខណៈកីឡាករកីឡាការិនិកម្ពុជាបានដាក់សមាសភាពចំនួន១០រូប បុរស៥និងនារី៥៕


ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។