ដោយសាររបួស Alisson មិនមានវត្តមានក្នុងការប្រកួតទល់នឹង Chelsea នៅយប់ស្អែកទេ

អត្ថបទដោយ៖
Kien Sereyvuth

បើតាមសម្ដីរបស់អ្នកចាត់ការទូទៅលោក Jurgen Klopp បានឲ្យដឹងថាអ្នកចាំទី Alisson Becker នឹងអវត្តមានចន្លោះពី ២ទៅ៣សប្ដាហ៍ ដោយសាររងរបួសកំភួនជើងក្នុងការប្រកួតបើកឆាកដែល Liverpool ឈ្នះ Norwich ៤-១ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

កីឡាករសញ្ជាតិប្រេស៊ីលរងរបួសដោយខ្លួនឯងពេលព្យាយាមទាត់បាល់ឡើង នៅនាទី៣៩តង់ទីមួយ ហើយត្រូវបានប្ដូរចេញភ្លាមៗជំនួសដោយ Adrian។ របួសនេះក៏នឹងធ្វើឲ្យ Alisson អវត្តមានប្រកួតសំខាន់ទល់នឹង Chelsea នៅពាន Super Cup យប់ស្អែកផងដែរ។

Liverpool បាននាំយក Lonergan អតីតអ្នកចាំទី Middlesbrough ដែលទំនេរគ្មានក្លិបលេងមកធ្វើជាជម្រើសទី៣ បន្ទាប់ពីក្លិបជើងឯក Champions League ៦សម័យកាលអនុញ្ញាតឲ្យ Huddersfield ខ្ចីជើងយុវជនរបស់ខ្លួន Kamil Grabara រហូតដល់បញ្ចប់រដូវកាល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner