ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញពីកំណើនចំណាប់អារម្មណ៍លើជំរើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈរបាយការណ៍ពីអ្នកចូលរួមឆ្លើយតប ក្នុងចំណោមក្រុមមនុស្សដែលយើងបានស្ទង់មតិ បានបង្ហាញថា ក្រុមគោលដៅជំនាន់ Z គឺជាអ្នកដែលមានចំណូលចិត្តខ្ពស់បំផុត ក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកស្រីថា ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជន និងការយល់ខុសដែលបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធ ជាជម្រើសមានសុវត្ថិភាព ដូចទម្រង់ទូទាត់ប្រាក់តាមរយៈការស្តេន QR កូដនេះ ហាក់ដូចជាកើនឡើងចំពេលមានកិច្ចសហការក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយដៃគូអាជីវកម្មនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ការទូទាត់តាមរយៈការស្កេន QR កូដ ក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងប្រមាណ៦៨ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ បាននិយាយថា ពួកគេបានប្រើប្រាស់ការទូទាត់តាមរយៈការស្កេន QR កូដ ដែលនេះបានបង្ហាញពីកំណើនប្រមាណ៣៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ និង១២ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។ ប្រជាជនកម្ពុជាបានប្រើប្រាស់ទម្រង់ទូទាត់ប្រាក់ តាមរយៈការស្កេន QR កូដ សម្រាប់ការទិញទំនិញញឹកញ៉ាប់ ក្នុងនោះ ៦៨ភាគរយ បានអះអាងថា ពួកគេប្រើមួយដង រឺច្រើនដងក្នុងមួយសប្តាហ៍ ដែលទិន្នន័យនេះបើយើងធៀបនឹងឆ្នាំ២០២០ (មាន៤៩ភាគរយ) វាមានការកើនឡើង។ អ្នកប្រើប្រាស់ប្រមាណ៩០ភាគរយ ដែលបានឆ្លើយតបការស្ទាបស្ទង់មតិ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទូទាត់ តាមរយៈការស្កេន QR កូដ និងការទូទាត់ដោយប្រើកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless មានការកើនឡើងចំនួន៥៨ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹម៤២ភាគរយប៉ុណ្ណោះ។

ការកើនឡើងនេះបង្ហាញអោយឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈឌីជីថលដំបូងបង្អស់ បានក្លាយជាទម្រង់អចិន្ត្រៃយមួយ ក្នុងទម្លាប់របស់ប្រជាជនកម្ពុជាសម្រាប់ការទិញទំនិញរួចទៅហើយ។
អ្នកស្រីនាយិកាបន្ថែមថា លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ហើយក្រុមហ៊ុន Visa បានគាំទ្រការជម្រុញមួយនេះ តាមរយៈសកម្មភាពក្នុងភាពជាដៃគូជាមួយនឹងអង្គការមូលនិធិអាស៊ី និងក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន។ ក្រុមហ៊ុន Visa ក៍បានចូលរួមផងដែរ ក្នុងការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ដើម្បីលើកកម្ពស់ការប្រើប្រាស់វេទិកាពាណិជ្ជកម្មឌីជីថល មានដូចជាសេវាកម្មដឹកជញ្ជូន និងកម្មវិធីជិះរឺម៉ក ride-hailing apps ជាដើម៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner