ចិនត្រៀមបញ្ចេញរូបិយប័ណ្ណឌីជីថលរបស់ខ្លួនជាផ្លូវការ ក្រោយចំណាយពេលអស់០៥ឆ្នាំ ដើម្បីស្រាវជ្រាវបង្កើតរូបិយវត្ថុឌីជីថល

ចិន៖ ចិនកំពុងតែខិតជិតក្នុងការដាក់ចេញនូវរូបិយវត្ថុឌីជីថល ដែលមានឈ្មោះថា រូបិយប័ណ្ណ Crypto ឬ (Cryptocurrency) របស់ខ្លួនហើយ នេះបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ម្នាក់នៅធនាគារកណ្តាលចិន។ បច្ចុប្បន្ន រូបិយវត្ថុឌីជីថលដែលគេនិយមប្រើជាងគេ គឺ BitCoin ខណៈរូបិយវត្ថុប្រភេទនេះ ក៏ត្រូវបានប្រទេសជាច្រើនមិនស្វាគមន៍ផងដែរ។

ពាក់ព័ន្ធនឹងការត្រៀមបញ្ចេញរួបិយវត្ថុឌីជីថលរបស់ចិនខាងលើ នាយករងនៃនាយកដ្ឋានទូទាត់សាច់ប្រាក់ នៃធនាគារកណ្តាលរបស់ចិនលោក មូ ឆាងជន បាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារបានធ្វើការងារយ៉ាងសកម្ម ដើម្បីបង្កើតប្រព័ន្ធរូបិយវត្ថុឌីជីថល ដែលជិតអាចដាក់ឲ្យដំណើរការជាផ្លូវការបានហើយ ប៉ុន្តែលោកពុំបានបញ្ជាក់ឲ្យច្បាស់ថា នឹងចេញនៅពេលណានោះទេ។

ដោយឡែកក្រុមហ៊ុនបណ្តាញសង្គម Facebook ក៏មានផែនការដាក់ឲ្យដំណើរការរូបិយវត្ថុឌីជីថលរបស់ខ្លួនផងដែរ ហៅថា «Libra» នៅឆ្នាំក្រោយនេះ ប៉ុន្តែគម្រោងនោះបានបង្កការព្រួយបារម្ភទាំងនៅក្នុងសហរដ្ឋអាម៉េរិកផ្ទាល់ និងក្នុងចំណោមធនាគារកណ្តាលរបស់ប្រទេសដទៃទៀតចង់ឲ្យរូបិយវត្ថុឌីជីថលនោះ ស្ថិតក្រោមការចាត់ចែង និងមើលខុសត្រូវដោយធនាគារកណ្តាលអាម៉េរិក ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner