មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បើសិនយើងមិនពង្រឹងការអនុវត្តន៍ច្បាប់នោះទេនិងធ្វើឱ្យបាត់បង់ព្រៃឈើ គម្របព្រៃ និងការប្រែប្រួលអាកាសធាតុ

ខេត្តកោះកុង៖ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើថា ប្រសិនបើយើងមិនពង្រឹងការអនុវត្តន៍ច្បាប់នោះទេនិងធ្វើឱ្យបាត់បង់ព្រៃឈើ គម្របព្រៃ ដែលនិងធ្វើឱ្យមានផលប៉ះពាលដល់ ការប្រែប្រួលអាកាសធាតុ មេឃឡើងកំដៅ ។

ឯកឧត្តម បន្តថា ប្រទេសកម្ពុជាមានអំណោយផលដោយសារតែយើងមានគម្របព្រៃច្រើន ប៉ុន្តែបើសិនជាបាត់បង់ព្រៃឈើនោះយើងនិងប្រឈម បច្ចុប្បន្ននេះពិភពលោកកំពុងតែប្រឈមទៅនិងបញ្ហាប្រែប្រួលអាកាសធាតុ។ ហើយតំបន់ជួរភ្នំក្រវាញគឺជាតំបន់ព្រៃដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបើសិនជាយើងធ្វើឱ្យបាត់បងព្រៃជួរភ្នំក្រវាញនេះ និងវានិងធ្វើប៉ះពាល់ទៅដល់ប្រភពទឹកស្អាតសំរាប់ប្រើប្រាស់នេះ ហើយប្រសិនជាយើងមិនបានគិតទេនោះនិងរងគ្រោះទាំងអស់គ្នា តដល់កូនចៅជំនាន់ក្រោយ។

ការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការងន្ទាក់សូន្យ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការអន្ទាក់សូន្យជំហានទី២ ខេត្តទី៣ ក្នុងទឹកដីនៃខេត្តកោះកុង។

ឯកឧត្តម នេត្រ ភក្រ្តា បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អង្គការដៃគូ យើងបានខិតខំប្រឹងប្រែងនៅក្នុងការការពារនេះ ដែលការអនុវត្តន៍ច្បាប់គឺជាផ្នែកមួយ ដើម្បីការពារព្រៃ ហើយបើយើងការពារព្រៃបាន និងមានប្រយោជន៍ទៅដល់ការលក់ឥណទានកាបោណ។ ឯកឧត្តម ក៏បានរំលេចឡើងវិញពីអតីតកាលគឺយើកាប់ឈើលក់យកលុយ ប៉ុន្តែសម័យសន្តិភាពនេះ តំណាក់កាលដែលយើងបានចូលទៅក្នុងបរិបទថ្មីមួយ កម្ពុជាបានឈានមកដល់កម្រិតថ្មី គឺការថែរក្សាព្រៃឈើឈរដើម្បីរកចំណូលពីការលក់ឥណទានកាបោណ ។

ឯកឧត្តម នេត្រ ភក្រ្តា បានគួសបញ្ជាក់ផងដែរថា ខេត្តកោះកុងនេះទទួលបានការអនុវត្តន៍គម្រោងរ៉េដបូកឥណទាន់ាកាបោណគឺគម្រោងជួរភ្នំក្រវាញខាងត្បូងដែលស្ថិតនៅក្នុងគម្រោង៣ នៃគម្រោងដែលយើងបានលក់នៅប្រទេសកម្ពុជាយើងគឺទី១គម្រោងកែវសីម៉ា ទី៣ គម្រោងព្រៃឡង់ត៍ និងទី៣គម្រោងជួរភ្នំក្រវ៉ាញខាង្បូង ដែលបច្ចុប្បន្ននេះកំពុងតែពង្រីកផ្ទៃដីចំនួន ១លាន២សែន៩ម៉ឺនហត្តា ដែលឥឡូវនេះបាននិងកំពុងបង្កើននូវផ្ទៃដីបន្ថែមចំនួន ១លាន១សែន ៧ម៉ឺនហត្តា ថែមទៀត ដើម្បីលក់ឥណទានកាបោណនៅទូទាំងប្រទេស វានិងស្មើរនិង២លាន៤សែនហត្តាជាងទៀត ដែលស្មើរប្រមាណជា ៣០ ភាគរយ នៃផ្ទៃដីអភិរក្ស នៅស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន ដែមានផ្ទៃដី ៧លាន៣សែនហត្តា៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner